ដោយ : បន្ទាយ

បន្ទាយមានជ័យ : នៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទីព្រឹក លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយកម្លាំង នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងស្ថាប័នពាក់ព័ន្ធ ធ្វើការប្រគល់ទទួល និងបណ្ដេញជនជាតិថៃ(ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់ និងអនុវត្តទោសចប់) ។

គឺបណ្តេញចេញពីប្រទេសចំនួន ៤៤នាក់ ក្នុងនោះស្រី ១៦នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈមនឹងច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ៕


