ដោយ : បន្ទាយ

ភ្នំពេញ៖ នាព្រលប់ថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រធានគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំង ជំនួយការអប្បមាទបានដឹកជញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជនមករក្សាទុកនៅយ៉ាងមានសុវត្ថិភាព ដោយមានបិទសាឡេការពារនៅលើទ្វារបន្ទប់រក្សាទុកសន្លឹកកិច្ចការក្រោមការត្រួតពិនិត្យដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជននិងកីឡា។

ក្រសួងបន្តថា: គ្រប់ដំណើរការនៃការប្រឡង ប្រព្រឹត្តទៅដោយការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានការដំណើរការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕


