សេដ្ឋកិច្ច

🎉 អបអរសាទរ! ពិធីប្រគល់ប័ណ្ណសរសើរ និងមេដាយ ដល់និស្សិតឆ្នើម ឆ្នាំសិក្សា ២០២៥–២០២៦

វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ(IFA) មានកិត្តិយសសូមជូនដំណឹងដល់និស្សិត ព្រមទាំងអាណាព្យាបាលទាំងអស់ឱ្យបានជ្រាបថា៖

វិទ្យាស្ថាននឹងរៀបចំ “ពិធីប្រគល់ប័ណ្ណសរសើរ និងមេដាយ ដល់និស្សិតឆ្នើម ឆ្នាំសិក្សា ២០២៥–២០២៦” ដើម្បីលើកទឹកចិត្ត និងអបអរសាទរដល់និស្សិតដែលបានខិតខំប្រឹងប្រែងសិក្សា រហូតទទួលបានលទ្ធផលសិក្សាល្អប្រសើរ ព្រមទាំងថ្លែងអំណរគុណចំពោះអាណាព្យាបាល ដែលបានគាំទ្រ និងជំរុញកូនៗរបស់ខ្លួនឱ្យទទួលបានភាពជោគជ័យក្នុងការសិក្សា។

លើសពីនេះ កម្មវិធីក៏មានវេទិកាចែករំលែកចំណេះដឹងអំពី និន្នាការវិជ្ជាជីវៈគណនេយ្យក្នុងយុគសម័យឌីជីថល និង ជំនាញសំខាន់ៗដែលនិយោជកកំពុងស្វែងរកពីនិស្សិត ដើម្បីជួយត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត។

🔥 វាគ្មិនកិត្តិយសទាំង ២ រូប

១. លោក សយ ដារ៉ាទីតូ, ACCA
នាយកផ្នែកហិរញ្ញវត្ថុ និងសវនកម្ម
ECOVIS VSDK & PARTNERS CO., LTD

២. សាស្ត្រាចារ្យ ដួង ចំរើន, FCCA, CPA
សាស្ត្រាចារ្យជំនាញ នៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) និងជានាយកក្រុមហ៊ុនសវនកម្មអន្តរជាតិលំដាប់ Big Four

📍 ទីតាំង៖ អគារ IFA ជាន់ទី៥
📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦
🕗 ពេលវេលា៖ ម៉ោង ៨:០០ ព្រឹក ដល់ ១១:៣០ ព្រឹក
🍽 មានទទួល៖ ទឹក និងកាហ្វេក្តៅ

🎖 អត្ថប្រយោជន៍សម្រាប់និស្សិតឆ្នើម

🎓និស្សិតឆ្នើមប្រចាំឆ្នាំទី៤ ទទួលបាន៖
– មេដាយកិត្តិយស
– ប័ណ្ណសរសើរ
– អាវយឺត IFA
– ទឹកប្រាក់រង្វាន់ ២០០ ដុល្លារ
– អាហារូបករណ៍ ៥០% រយៈពេល ២ ឆ្នាំពេញ សម្រាប់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

🎓និស្សិតឆ្នើមប្រចាំឆមាសទី១ ទទួលបាន៖

– ប័ណ្ណសរសើរ
– ស៊ីវអាវ
– អាវយឺត IFA

📢 សូមបញ្ជាក់៖
ការប្រគល់រង្វាន់ និងអត្ថប្រយោជន៍ជូននិស្សិតឆ្នើម ផ្តល់ជូន សម្រាប់តែអ្នកដែលមានវត្តមានចូលរួមក្នុងកម្មវិធីប៉ុណ្ណោះ ចំពោះនិស្សិតអវត្តមាន នឹងទទួលបានតែ បណ្ណ័សរសើរ និងមេដាយ ឬស៊ីងអាវហើយមានសុពលភាពរយៈត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

✍🏻 ចុះឈ្មោះចូលរួមកម្មវិធី
និស្សិត និងអាណាព្យាបាល អាចចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោម៖

📌 ចុះឈ្មោះ៖
https://forms.gle/UcCjFdV3VxaNvPLP8

📲 ចូលរួមក្រុម Telegram៖
https://t.me/+ErYvVTfZag9lZmNl

សូមអរគុណ!