ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយនឹងសមត្ថកិច្ចគោលដៅពាក់ព័ន្ធ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំមួយចំនួនចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យទៅឃុំបន្តនៅ មណ្ឌលអប់រំកែប្រែទី៤ មណ្ឌលអប់រំកែប្រែទី២ មណ្ឌលស្តារនីតិសម្បទា ពន្ធនាគារខេត្តឧត្តមានជ័យ និងពន្ធនាគារខេត្តព្រះវិហារ ក្រោមការចង្អុលបង្ហាញពីឯកឧត្ដម ឧត្ដមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានចាត់លោក ឧត្តមអគ្គានុរក្ស.១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ ចុះបញ្ជាផ្ទាល់ដឹកនាំកម្លាំងប្រតិបត្តិការប្រកបដោយសុវត្ថិភាព ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តបន្ទាយមានជ័យ។
នេះបើយោងពន្ធនាគារខេត្តបន្ទាយមានជ័យ ៕



