ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ ប្រព្រឹត្តិទៅដោយជោគជ័យ

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ លោកអ៊ុ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យនាល្ងាចថ្ងៃទី១១ខែសីហាឆ្នាំ២០២៦ សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះគណ:កម្មការនៃការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ខេត្ត ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ សមាជិក សមាជិកា ស.ស.យ.ក កងកម្លាំងនគរបាល កងរាជអាវុធហត្ថ លោកគ្រូ អ្នកគ្រូ លោកគ្រូ អ្នកគ្រូពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស ។

លោកថ្លែងថា : ពួកគេបានចូលរួមទាំងកម្លាំងកាយ ចិត្ត និងស្មារតីបំពេញភារកិច្ចដើម្បីបង្កភាពងាយស្រួលដល់ប្អូនៗជាបេក្ខជនប្រឡង ព្រមទាំងជួយរក្សាសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ រយ:ពេល២ថ្ងៃប្រកបដោយភាពជោគជ័យ គ្មានបញ្ហាអ្វីនោះឡើយ។

ទន្ទឹមនឹងនេះ ក្នុងនាមរដ្ឋបាលខេត្ត លោកអភិបាលសូមជូនពរប្អូនៗបេក្ខជនទាំងអស់សំណាងល្អ ធ្វើដំណើរវិលត្រឡប់ទៅគេហដ្ឋានភូមិឃុំវិញ ប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យគ្រប់ៗគ្នា៕