ប្រែសម្រួល៖ តារា
លោក Ruben Amorimក្នុងកិច្ចសម្ភាសន៍រយៈពេល៤៥នាទី និងកិច្ចសម្ភាសន៍បន្ថែមជាមួយ ហ្គេរី នេវីល លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពឆាប់រហ័ស វិន័យ និងការងារក្រុម ដោយបញ្ជាក់ថា កីឡាករត្រូវតែបំពេញតាមស្តង់ដារផ្នែករាងកាយ និងយុទ្ធសាស្ត្រខ្ពស់ដើម្បីទទួលបានជោគជ័យក្នុងប្រព័ន្ធរបស់លោក។
លោកបានបង្ហាញយ៉ាងច្បាស់ពីចំណុចដែលមិនអាចចរចាបាន៖ ការផ្តល់អាទិភាពលើក្រុមជាចម្បង និងការទទួលយកការទទួលខុសត្រូវក្នុងការសម្របខ្លួនកីឡាករទៅតាមចក្ខុវិស័យរបស់លោក។
អាម៉ូរីម បានពិភាក្សាអំពីចំណូលចិត្តផ្នែកយុទ្ធសាស្ត្ររបស់លោកសម្រាប់ការតម្រៀបជាទម្រង់ ៣-៤-៣ ដោយបង្ហាញថា ខ្សែការពារពេញត្រូវបានប្រើប្រាស់ក្នុងតួនាទីជាខ្សែការពារស្លាបដំបូង ដោយសារតែភាពអាចជឿទុកចិត្តបានផ្នែកការពាររបស់ពួកគេ។ ទោះជាយ៉ាងនេះក្តី លោកបានបង្ហាញពីទំនុកចិត្តយ៉ាងខ្លាំងក្នុងប្រព័ន្ធដែលលោកបានជ្រើសរើស ដោយបង្ហាញថា កីឡាករដែលមិនស្របទៅតាមទស្សនៈរបស់លោកអាចនឹងត្រូវដកចេញ។ សម្តីរបស់លោកឆ្លុះបញ្ចាំងពីការលាយបញ្ចូលគ្នារវាងសុទិដ្ឋិនិយម និងការប្រកាន់ខ្ជាប់នូវការពិត ដោយសង្កត់ធ្ងន់ទាំងការទទួលខុសត្រូវជាបុគ្គល និងការរីកចម្រើនជាសមូហភាព។
ទាក់ទងនឹងការគ្រប់គ្រងកីឡាករ វិធីសាស្ត្ររបស់អាម៉ូរីម គឺតឹងរឹងប៉ុន្តែយោគយល់ បង្ហាញពីសមត្ថភាពរបស់លោកក្នុងការភ្ជាប់ទំនាក់ទំនងជាមួយកីឡាករ តាមរយៈបទពិសោធន៍ថ្មីៗរបស់លោកក្នុងនាមជាអតីតកីឡាករម្នាក់។
លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពឆាប់រហ័សក្នុងការរក្សាស្តង់ដារសង្កត់សង្កិនខ្ពស់ និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់លោកចំពោះវិធីសាស្ត្របណ្តុះបណ្តាលដោយផ្អែកលើភាពឆាប់រហ័ស។ លើសពីនេះ អាម៉ូរីម បានបញ្ជាក់ថា លោកនឹងមានសិទ្ធិសម្រេចចុងក្រោយក្នុងការជ្រើសរើសកីឡាករ ដោយស្របទៅតាមចក្ខុវិស័យទូលំទូលាយរបស់ Manchester United ប៉ុន្តែធានាការទទួលខុសត្រូវរបស់គ្រូបង្វឹកក្នុងការសម្រេចចិត្ត។
ទំនុកចិត្តរបស់អាម៉ូរីម លើសមត្ថភាពរបស់លោកក្នុងការដឹកនាំ Manchester United ត្រឡប់ទៅរកជោគជ័យវិញ បានលេចធ្លោ ដោយមានការគាំទ្រពីជំនឿរបស់លោកលើការងារក្រុម ភាពច្បាស់លាស់ផ្នែកយុទ្ធសាស្ត្រ និងវប្បធម៌វិន័យ។ អ្នកគាំទ្រនិងកីឡាករឥឡូវរង់ចាំការប្រកួតដំបូងរបស់លោក ដែលការអនុវត្តជាក់ស្តែងនៃគំនិតទាំងនេះនឹងត្រូវបានសាកល្បង៕