ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានប្រារព្ធពិធីបើកវគ្គបំប៉នជំនាញការងារថ្នាក់ដឹកនាំដល់ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងប៉ៃលិន។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង ទទួលធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងប្រតិភូអមដំណើរ, មានការរចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ដែលជាសិក្ខាកាមមកពីខេត្តចំនួន៤ខាងលើ សរុបចំនួន១០២នាក់។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ។
វគ្គនេះសិក្សាលើមេរៀនចំនួន៤ គឺ ១- តួនាទី ភារកិច្ចរបស់ផែនសណ្តាប់ធ្នាប់សាធារណៈ, ២- តួនាទី ភារកិច្ចរបស់ផែនកណ្តាលនគរបាលយុត្តិធម៌ និង ក្បួននីតិវិធីប្រតិបត្តិការរបស់នគរបាលយុត្តិធម៌, ៣- តួនាទី ភារកិច្ចរបស់ផែនកណ្តាលសន្តិសុខ និង ៤- តួនាទី ភារកិច្ចរបស់ផែនកណ្តាលនគរបាលការពារព្រំដែន៕