ដោយ : បន្ទាយ
បន្ទាយមានជ័យ : លោកគោស៊ុ សារឿត អ្នកតំណាងរាស្ត្រ – ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ស្រុកមង្គលបូរីបបានជួបអង្គបោះឆ្នោតនិងបេក្ខជនពេញសិទ្ធិនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកមង្គលបូរីនៃគណបក្សប្រជាជនកម្ពុជា ។
នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមដោយលោក លោកស្រីមន្ត្រីពាក់ព័ន្ធនៃក្រុមការងារចុះជួយគណបក្សនិងមន្ត្រីមូលដ្ឋានគណបក្ស ដោយពិធីធ្វើនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំឬស្សីក្រោក នាទីរួមស្រុក ។
លោក រ័ត្ន ជាស៊ីណង់ ប្រធានគណៈកម្មាធិការគណបក្សស្រុកមង្គលបូរីអោយដឹងកាលពីថ្ងទីក្នុងពិធីនាថ្ងៃទី១០ខែឧសភាឆ្នាំ២០២៤ថា : គណៈកម្មាធិការគណបក្សស្រុក បានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការ ការណែនាំ និងការ ចង្អុលបង្ហាញពីថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ រហូតសម្រេចបានជោគជ័យដ៏ត្រចះត្រចង់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកន្លងមក ។
ស្រុកមង្គលបូរី មានអង្គបោះឆ្នោតសរុប គឺចំនួន ១១៥សំឡេង ក្នុងនោះគណបក្សប្រជាជនកម្ពុជាចំនួន៩៤សំឡេង និងគណបក្សភ្លើងទៀន ចំនួន ២១សំឡេង ។ក្នុងនោះ សំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បានកើនឡើងដល់ចំនួន១០៥សំឡេងឬកើន១១សំឡេង ហើយគណបក្សផែនការសម្រាប់អនុវត្តបន្តដ៏សកម្មជាច្រើន ។
នាឱកាសនោះ លោកគោស៊ុ សារឿត បានទទួលស្គាល់និងថ្លែងការកោតសរសើរការខិតខំសម្រេចបានលទ្ធផលនិងប្រកបដោយការទទួលខុសត្រូវរបស់ដល់មន្ត្រីគណបក្សទាំងក្រុមការងារចុះជួយ មន្ត្រីគណបក្សមូលដ្ឋាន។
លោកគោស៊ុ សារឿត បានគាំទ្រការលើកឡើងនិងផែនការអនុវត្តរបស់គណបក្សមូលដ្ឋាន ហើយណែនាំបន្ថែមដល់មន្ត្រីគណបក្សទាំងមន្ត្រីនៃក្រុមការងារចុះជួយ ទាំងមន្ត្រីគណបក្សមូលដ្ឋានថា • ទី១-បន្តយកចិត្តទុកដាក់ គ្រប់គ្រង ថែទាំសុខភាព ជីវភាពក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោត ព្រមទាំងក្រុម គ្រួសារ និងជួយដោះស្រាយបញ្ហាប្រឈមនានា ជាប់ជាប្រចាំ។២-ចលនាអូសទាញអង្គបោះឆ្នោតពីគណបក្សផ្សេង ឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
៣- តាមដានត្រួតពិនិត្យនិងអនុវត្តប្រតិទិននៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលចាប់ពីថ្ងៃទី១៧ ខែឧសភា ដល់ថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៤ និងដែលជាថ្ងៃបោះឆ្នោតបញ្ចប់។បន្តផ្សព្វផ្សាយគោលនយោបាយគណបក្ស ។៤-បន្តអនុវត្តការងារដែលត្រូវធ្វើជាប្រចាំតាមផែនការដូចជាធ្វើបច្ចុប្បន្នភាពសមាជិក ក្នុងប្រព័ន្ធសឺវើ(Server) ។ ៥-ហើយគណបក្សស្រុក និងក្រុមការងារចុះជួយត្រូវត្រៀមទីតាំងសម្រាប់អង្គបោះឆ្នោតស្នាក់នៅចំនួន១យប់ មុនថ្ងៃបោះឆ្នោតអង្គទាំង៩៤រូប នៅសាលារៀនខ្មែរ ចិនចុងវ៉ាមង្គលបូរី ក្នុងនោះ ក៏ត្រូវមានរៀបចំអាហារនិងសម្ភារសម្រាប់ការស្នាក់នៅផងដែរ។ចំពោះបេក្ខជន បេក្ខនារីឈរបោះឆ្នោតក្រុមប្រឹក្សាស្រុកទាំង២១នាក់ ដែលភាគច្រើនជាអ្នកឈរថ្មីត្រូវមានទំនាក់ទំនងអោយស្គាល់ ជិតស្និទ្ធនិងកក់ក្តៅជាមួយអង្គបោះឆ្នោត។
សូមបញ្ជាក់ថា ចុងបញ្ចប់នៃពិធីសំណេះសំណាលនោះ អ្នកតំណាងរាស្ត្រក៏មានជូនថវិកាសម្រាប់អាហារដល់អង្គបោះឆ្នោតផងដែរ ៕