អន្តរជាតិ

ការហាមប្រាម TikTok មានសារសំខាន់សម្រាប់គណបក្សប្រជាធិបតេយ្យប្រើជាឧបករណ៍នយោបាយ

ប្រែសម្រួល៖ស-សម្បត្តិ
កិច្ចខិតខំប្រឹងប្រែងរបស់បក្សទាំងពីរហៅថា (ការសមគំនិតគ្នា-bipartisan) ក្នុងការចាប់បង្ខំ TikTok ចិនឲ្យដកខ្លួនចេញនិយាយជារួមគឺវាសំខាន់ខ្លាំងណាស់តែជាដោយឡែកគឺសម្រាប់បក្សប្រជាធិបតេយ្យTikTok ដែលគ្រប់គ្រងដោយចិនអាចនឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤សម្រាប់បក្សប្រជាធិបតេយ្យហេតុនេះហើយសភាបក្សប្រជាធិបតេយ្យដើរនយោបាយអូសទាញបក្សជំទាស់ឲ្យចូលរួមក្នុងការចាប់បង្ខំ TikTok ចិនឲ្យដកខ្លួនចេញដោយសារហេតុផលសន្តិសុខជាតិជាកត្តាអាទិភាពចម្បងដែលត្រូវរួមគ្នាដោះស្រាយ។

ច្បាប់ដែលបានអនុម័តដោយសាភាកាលពីសប្តាហ៍មុនគឺជាផ្នែកមួយនៃកញ្ចប់ជំនួយបរទេសដែលមានតម្លៃ ៩៥ ពាន់លានដុល្លារដែលរួមបញ្ជូលទាំងការអនុម័តច្បាប់សម្រាប់TikTok ដែលអនុញ្ញាតឲ្យប្រើពេលប្រាំបួនខែដើម្បីដោះស្រាយរកច្រកចេញជាមួយនិង ByteDance ដែលមានមូលដ្ឋាននៅចិនបើពុំនោះទេនឹងត្រូវប្រឈមនឹងការហាមឃាត់ទាំងស្រុងនៅទូទាំងសហរដ្ឋអាមេរិក។
រយ:ពេលអនុគ្រោះអាចបន្តរហូតដល់មួយឆ្នាំនេះគឺអាស្រ័យទៅលើការសម្រេចចិត្តរបស់ប្រធានាធិបតី។

ខណៈពេលដែលសត្រូវ TikTok ត្រូវបានកំចាត់ដោយជោគជ័យនេះដំណើរដ៏វែងឆ្ងាយដែលធានាថា អ្នកប្រជាធិបតេយ្យនឹងអាចប្រើប្រាស់វេទិកានេះសម្រាប់បង្កើនការគាំទ្រឡើងវិញនៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ។
អ្នកនយោបាយបក្សប្រជាធិបតេយ្យបានកេងចំណេញជាយូរមកហើយលើការផ្សព្វផ្សាយចលនាប្រឆាំងនឹងប្រព័ន្ធ TikTok ដើម្បីទាញយកការគាំទ្រពីអ្នកបោះឆ្នោតវ័យក្មេង។

ក្រុមការងាររបស់លោក Team Biden ចូលរួមជាទៀងទាត់ជាមួយចលនាប្រឆាំង TiKTok និងអ្នកមានឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតដើម្បីផ្សព្វផ្សាយសារប្រឆាំងទាំងនេះឲ្យបានកាន់តែទូលំទូលាយ។

គណនី TikTok ត្រូវបានក្រុមការងាររបស់ Biden គឺ Biden-Harris HQ បើកយុទ្ធនាការតាមដានច្រើនជាង ៣០០,០០០។

កំណែច្បាប់ TikTok ត្រូវបានអនុម័តដោយសភា ប៉ុន្តែត្រូវបានជាប់គាំងនៅក្នុងព្រឹទ្ធសភាដែល អនុញ្ញាតត្រឹមតែប្រាំមួយខែប៉ុណ្ណោះ ហើយនឹងបញ្ចប់វាដោយបង្ខំនៅមុនខែវិច្ឆិកា។

អ្នករិះគន់បាននិយាយថា គណបក្សប្រជាធិបតេយ្យកេងយកចំណេញផ្នែកនយោបាយលើកំណែច្បាប់ TikTok នេះ។

“ពួកគេនឹងប្រើប្រាស់វាសម្រាប់ជាឧបករណ៍ខាងផ្លូវនយោបាយព្រោះវាមានប្រយោជន៍ខ្លាំងណាស់សម្រាប់បក្សប្រជាធិបតេយ្យ] លោក Jeff Van Drew (R-NJ)មកពីបក្សសាធារណរដ្ឋបាននិយាយយ៉ាងដូច្នេះ។

សមាជិកសភា GOP មកពីបក្សសាធារណរដ្ឋទីពីរបានផ្តល់យោបល់ថា “ទ្រឹស្តីដែលអ្នកខ្លះអាចហៅថាការសមគំនិតគ្នាជាមួយលោកJoe Biden ចង់ឲ្យមិត្តចិនរបស់គាត់ដែលមានឥទ្ធិពលលើ ByteDance មានឱកាសជួយគាត់នៅក្នុងខែវិច្ឆិកា។
អ្នកខាងក្នុងសភាផ្សេងទៀតដែលខិតទៅចរចាបាននិយាយថាបញ្ហាពិតស្ថិតនៅក្នុងព្រឹទ្ធសភាដែលមេដឹកនាំភាគច្រើន Chuck Schumer (D-NY) ដែលជាអ្នកបង្ហាញជាសាធារណៈនូវការគាំទ្ររបស់គាត់ចំពោះការហាមឃាត់ TikTok តែត្រូវឈឺក្បាលចំពោះព្រឹទ្ធសមាជិកសភាលោកស្រី Maria Cantwell (D-Wa )មកពីបក្សប្រជាធិបតេយ្យ។

គាត់គឺជាប្រធានគណៈកម្មាធិការពាណិជ្ជកម្មព្រឹទ្ធសភាមានយុត្តាធិការលើ Tikka នៅក្នុងព្រឹទ្ធសភា ហើយត្រូវបានគេរាយការណ៍ថាគាត់ជាអ្នកបង្កបញ្ហាក្នុងការបង្កើតច្បាប់សម្រាប់ Tikkaចិន
“ខ្ញុំរីករាយណាស់ដែលលោកប្រធានសភា Johnson និងមេដឹកនាំសភាបានបញ្ចូលអនុសាសន៍របស់ខ្ញុំដើម្បីពន្យារពេលដក ByteDance ពីប្រាំមួយខែទៅមួយឆ្នាំ។ ដូចដែលខ្ញុំបាននិយាយ ការពន្យារយៈពេលគឺចាំបាច់ដើម្បីធានាថាវាមានពេលវេលាគ្រប់គ្រាន់សម្រាប់អ្នកទិញថ្មីសម្រេចឲ្យបានកិច្ចព្រមព្រៀង។ ខ្ញុំគាំទ្រច្បាប់ដែលបានធ្វើបច្ចុប្បន្នភាពនេះ” គាត់បាននិយាយកាលពីសប្តាហ៍មុន៕