អន្តរជាតិ

អ៊ីស្រាអែលប្រើប្រាស់មីស៊ីលនិងដ្រូនវាយបកទៅលើអ៊ីរ៉ង់វិញ

ប្រែសម្រួល៖ស-សម្បត្តិ
កងយោធាអ៊ីស្រាអែលបានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រនេះកងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារដោយមីស៊ីលនិងដ្រូនមកលើអ៊ីរ៉ង់ជាការសងសឹកយ៉ាងចាស់ដៃ។


ទីភ្នាក់ងារ ABC News បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា មីស៊ីលអ៊ីស្រាអែលបានវាយប្រហារយ៉ាងហោចណាស់ចំលើទីតាំងយោធាអ៊ីរ៉ង់ដ៏សំខាន់មួយកន្លែង ហើយគេបានឮសំឡេងផ្ទុះគ្រាប់មីស៊ីលយ៉ាងច្រើននៅពាសពេញប្រទេសអ៊ីរ៉ង់។
ការវាយប្រហារនេះគឺជាការសងសឹកបន្ទាប់ពីអ៊ីរ៉ង់បានប្រើយន្តហោះដ្រូនជាង ៣០០ គ្រឿង និងមីស៊ីលផ្លោង ទៅលើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បើទោះបីជាយន្តហោះដ្រូននិងមីស៊ីល ត្រូវបានស្ទាក់ចាប់ដោយអ៊ីស្រាអែល និងសម្ព័ន្ធមិត្តស្ទើរតែទាំងអស់ក៏ដោយ។

ទីភ្នាក់ងារ ABC News ផ្សព្វផ្សាយព័ត៌មានបានរាយការណ៍ថា យ៉ាងហោចណាស់ជើងហោះហើរចំនួនប្រាំបីត្រូវបានបង្វែរពីលើដែនអាកាសអ៊ីរ៉ង់។នេះគឺជាព្រិត្តិការណ៏ដែលកំពុងតែវិវឌ្ឍទៅមុខ៕