ដោយ : បន្ទាយ

ឧត្តរមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធី ទទួលអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងកាលពីថ្ងៃទី២២ខែសភាឆ្នាំ២០២៥ ថា: ពិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ។ពិធីធ្វើនៅទីបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ (អូរអង្រែ)ខេត្តឧត្តរមានជ័យ ។
សូមបញ្ជាក់ថា : អាវភ្លៀងផ្តល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងតាមខ្សែបន្ទាត់ព្រំដែនចំណុះគណៈបញ្ជាការឯកភាពទិសទី២ យោធភូមិភាគទី៤ ៕
