ប្រែសម្រួល៖ស-សម្បត្តិ

គណៈប្រតិភូអ៊ុយក្រែននិងរុស្ស៊ីបានបញ្ចប់ការចរចារបស់ពួកគេនៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃទី១៦ ខែឧសភា បន្ទាប់ពីបានជជែកគ្នាតិចជាងពីរម៉ោង ដូចដែលកាសែត Sky News បានរាយការណ៍ ដោយដកស្រង់ប្រភពអនាមិកម្នាក់មកពីក្រសួងការបរទេសតួកគី។
ប្រភពការទូតអ៊ុយក្រែនម្នាក់បានប្រាប់ Sky News ថា រុស្ស៊ីបានធ្វើការទាមទារ “មិនប្រាកដនិយម” ដែលមាន “ហួសពីអ្វីដែលធ្លាប់បានពិភាក្សា”។
ការទាមទារមួយចំនួននេះរួមមាន ការដកកងទ័ពអ៊ុយក្រែនចេញពីដែនដីរបស់ខ្លួន ជាលក្ខខណ្ឌសម្រាប់ការបញ្ឈប់បាញ់ យោងតាមប្រភពនេះ។
ទីក្រុងម៉ូស្គូបានទាមទារដដែលៗឱ្យអ៊ុយក្រែនដកថយពីតំបន់ខេត្តអ៊ុយក្រែនទាំងបួនទាំងមូល ដែលប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន អះអាងថាបានឈ្លានពាន។
ក្រឹមឡាំងបានប្រកាសឈ្លានពានខេត្តទាំងបួនដោយខុសច្បាប់ គឺខេត្តដូនេតស្ក លូហាន់ស្ក សាប៉ូរីហ្ស៊ា និងខេរសុន បន្ទាប់ពីការធ្វើប្រជាមតិក្លែងក្លាយនៅចុងឆ្នាំ២០២២ ដោយបញ្ចូលពួកគេទៅក្នុងរដ្ឋធម្មនុញ្ញរបស់រុស្ស៊ី ដែលជាសកម្មភាពមួយគ្មានទម្ងន់នៅលើឆាកអន្តរជាតិ។
តំបន់ទាំងបួនដែលរុស្ស៊ីអះអាងថាគ្រប់គ្រង មិនមានមួយណាដែលស្ថិតក្រោមការគ្រប់គ្រងពេញលេញទេ៕
ប្រភព៖ Kyiv independent
