ដោយ៖ សុខុម

ស្ទឹងត្រែង៖ ក្រុមហ៊ុនឈ្មោះហ៊ីវហ្គេច នៅក្នុងស្រុកសេសានកំពុងត្រូវការកម្មកររោងចក្រវេចខ្ចប់និងដាំចេកប្រមាណជា២០០០នាក់ដើម្បីចូលបម្រើការងារ។
ឯកឧត្តម សរ ពុត្រា អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍កាលពីថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៥ថា៖ ឱកាសការងារនៅជិតប្រជាពលរដ្ឋបានមកដល់ហើយ។ក្រុមហ៊ុនដាំចេកកំពុងតែប្រកាសរកកម្មករឱ្យចូលទៅធ្វើការងារទទួលបានប្រាក់ចំណូលដោះស្រាយជីវភាពក្រុមគ្រួសារ។

អភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ចាប់តាំងពីក្រុមហ៊ុនជូនដំណឹងមកនោះ បងប្អូនប្រជាពលរដ្ឋរបស់យើង មិនបានដាក់ពាក្យចូលទៅធ្វើការងារនោះទេ។ក្រុមហ៊ុនគេបានបញ្ជាក់ហើយថា បើរកកម្មករមិនបានទេគេនឹងយកពលករមកពីសាសន៍ផ្សេងដើម្បីចូលធ្វើការងារហើយ។
តាមការបញ្ជាក់ពីក្រុមហ៊ុនបានឱ្យដឹងថា ប្រាក់ឈ្នួលចាប់ពី៣ទៅ៤ម៉ឺនរៀលក្នុង១ថ្ងៃ។ ក្រៅពីនេះ ក៏មានប្រាក់លើកទឹកចិត្តផងដែរ។ប្រាក់ថែមម៉ោងនិងប្រាក់រង្វាន់ រួមទាំងប្រាក់ផ្សេងៗជាច្រើនទៀត។មានកន្លែងស្នាក់នៅ ទឹកស្អាតនិងភ្លើងសម្រាប់ប្រើប្រាស់គ្រប់គ្រាន់។ក្រុមហ៊ុនផ្តល់វគ្គជំនាញផ្សេងៗដូចជាជំនាញផ្នែកទឹក ភ្លើង និងមានឱកាសឡើងតំណែងទៀតផង៕
