ដោយ៖ សុខុម

ស្ទឹងត្រែង: សមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធបានស្ទាក់ចាប់ហ្វូងសត្វទន្សោងព្រៃបានចំនួន១៦ក្បាលកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
កម្លាំងជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, មន្ទីរបរិស្ថានខេត្ត, កងរាជអាវុធហត្ថខេត្ត, គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកសៀមប៉ាង ដោយមានកិច្ចសហការគាំទ្រពីអង្គការអភិរក្សសៀមប៉ាង និងក្រុមហ៊ុនរ៉ាយហ្សីងហ្វូនិក បានបើកប្រតិបត្តិការកៀងចាប់ហ្វូងសត្វទន្សោងដែលបានបម្លាស់ទីពីដែនជម្រកសត្វសៀមប៉ាង មកដល់ចំណុចដែលមានការគំរាមកំហែងពីការបរបាញ់របស់ពួកជនខិលខូច ដើម្បីយកទៅរក្សាទុក និងអភិរក្សនៅកន្លែងដែលមានសុវត្ថិភាពវិញ ប្រកបដោយជោគជ័យ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ (១៣-១៥ ឧសភា ២០២៥) ក្រុមការងារកៀងចាប់បានសត្វទន្សោងចំនួន ១៦ក្បាល (ញីចំនួន១១ក្បាល)៕
