សន្ដិសុខសង្គម

បុរសកំសត់២នាក់ចូលជ្រកភ្លៀងត្រូវរន្ទះបាញ់ស្លាប់នៅឃុំស្លក្រាមស្រុកស្វាយចេក, នគរបាលកំពុងបន្តស្រាវជ្រាវរកសាច់ញាតិ

ដោយ : បន្ទាយ

បន្ទាយមានជ័យ : កាលពីល្ងាចថ្ងៃទី ១២ ខែឧសភាឆ្នាំ២០២៥ មានបាតុភូតធម្មជាតិដ៏អាក្រក់គឺបុរសកំសត់ពីរនាក់ត្រូវរន្ទះបាញ់ស្លាប់ខណៈពេលចូលជ្រកភ្លៀងនៅក្នុងខ្ទមមួយស្ថិតនៅភូមិខ្លែងពណ៌ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ករណីរន្ទះបាញ់ស្លាប់បុរសពីរនាក់នោះ អ្នកស្រុកនិងសមត្ថកិច្ចនៅភូមិសាស្ត្រកើតហេតុមានការតក់ស្លុតនិងសូមចូលរួមសោកស្តាយ និងមរណទុក្ខ ចំពោះការបាត់បង់ជីវិតនេះ។ បុរសទាំង២នាក់បើកបរម៉ូតូម្នាក់មួយគ្រឿង ហើយបានចូលជ្រកភ្លៀងធ្លាក់ខ្លាំង ។

លោកវរសេនីយ៍ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកប្រាប់សារព័ត៌មាននារាត្រីថ្ងៃទី១២ខែឧសភាថា:  ករណីនេះ  សមត្ថកិច្ចបាននិងកំពុងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះនិងភ្ជាប់ទៅក្រុមគ្រួសារដើម្បីមកទទួលសព៕