សន្ដិសុខសង្គម

ទីបំផុត ACU ឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល អតីតស្នងការរងនគរបាលខេត្តបន្ទាយមានជ័យម្នាក់ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប

ដោយ : បន្ទាយ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប។

ការឃាត់ខ្លួនឧត្តមសេនីយ៍ត្រីនគរបាល សម្បត្តិ កុសល កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។

នៅពេលនេះលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល កំពុងសួរនាំនៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការបន្តទៀត។

នាយនគរបាលរូបនេះ ជាអតីតស្នងការរងម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យផងដែរ ហើយលោកនិងភរិយាធ្លាប់មានរឿងអាស្រូវបែកធ្លាយសារសំឡេងទាក់ទិនការចោទប្រកាន់យកលុយរត់ការចូលក្របខណ្ឌមន្ត្រីនគរបាលជាតិ ។

លោកត្រូវបានថ្នាក់លើដកចេញពីតំណែង ដោយផ្ទេរមកបម្រើការងារនៅនាយកដ្ឋានវិទ្យុទាក់ទងចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី ២០ខែមករាឆ្នាំ២០២៥ ៕