សេដ្ឋកិច្ច

ក្នុងឱកាសខួប ៣០ ឆ្នាំ ណាហ្គាវើលដ៍បន្តផ្តល់ជូន “មរតកសំនៀង” ជាការប្រគំតន្ត្រី និងចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ

ដោយ៖​ សិរីមតី

ភ្នំពេញ៖ ណាហ្គាវើលដ៍ មានមោទនភាពផ្តល់ជូន “មរតកសំនៀង” ជាការប្រគំតន្ត្រី និងចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ជាផ្នែកមួយនៃការអបអរគម្រប់ខួប ៣០ ឆ្នាំរបស់ខ្លួនពេញមួយខែឧសភា។ ការប្រគំតន្ត្រី និងចម្រៀងពិសេសនេះ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរដើម្បីរំឭកដល់កេរដំណែលរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងត្រូវបានធ្វើឡើងនៅសាលមហោស្រព NABA ដែលមាន ២០០០​ កៅអីនៅណាហ្គាវើលដ៍ទី២។

ទស្សនាដោយសេរី “ការប្រគំតន្ត្រី និងបទចម្រៀង” និងសាទរដល់កេរដំណែលចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ

ព្រឹត្តិការណ៍រយៈពេល ១ ម៉ោង ៣០ នាទីនេះ នឹងត្រូវធ្វើឡើងនៅ ២ ថ្ងៃ គឺនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្រាប់អ្នកដែលមានសំបុត្រអញ្ជើញ ខណៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ គឺសម្រាប់សាធារណជនទូទៅទស្សនាដោយសេរីនៅវេលាម៉ោង ៥ ល្ងាច។ សាធារណជនតម្រូវឱ្យមានសំបុត្រដើម្បីចូលទស្សនានៅថ្ងៃទី១៧ ខែឧសភា ហើយសំបុត្រឥតគិតថ្លៃនឹងមានផ្តល់ជូនចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។

រីករាយទស្សនាការប្រគំតន្ត្រីបែបអូខេស្ត្រារបស់វង់តន្ត្រីយុវជនអង្គរដែលមានបទចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយមានការគាំទ្រពីតន្ត្រីករជប៉ុនលោក ស៊ិនិឈិ មិណាមិ វង់តន្ត្រីយុវជនអង្គរត្រូវបានដឹកនាំដោយនាយក លោកស្រី ទេព គន្ធារ៉េត និងប្រធានក្រុមភ្លេង លោក រ៉ម ដារ៉ាវង្ស។ ជាមួយអ្នកសិល្បៈប្រមាណ ៧០ នាក់ វង់តន្ត្រីយុវជនអង្គរត្រូវបានទទួលស្គាល់ស្នាដៃចំពោះការសម្តែងដ៏អស្ចារ្យ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ពួកគេដើម្បីជួយលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌តាមរយៈការផ្តល់ការប្រគំតន្ត្រីនៅប្រទេសកម្ពុជា អាស៊ីអាគ្នេយ៍ និងជប៉ុន។

រីករាយទស្សនាការប្រគំតន្ត្រីបែបអូខេស្ត្រារបស់វង់តន្ត្រីយុវជនអង្គរដែលមានបទចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ

ដោយរួមបញ្ចូលគ្នានៃតន្ត្រីអូខេស្ត្រាជាមួយចង្វាក់ភ្លេងប្រពៃណីខ្មែរ វង់តន្ត្រីយុវជនអង្គរនឹងនាំអារម្មណ៍ទស្សនិកជនកម្សាន្តជាមួយបទចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ រួមមាន បទ “រាត្រីភ្នំពេញ” ដែលពណ៌នាអំពីរាជធានីភ្នំពេញ បទ “ភ្នំគូលែន” ដែលលើកសរសើរពីទេសភាពដ៏ស្រស់ស្អាតនៃភ្នំពេញគូលែន បទ “សំពៅមាស” ដែលជាចម្រៀងបែបកំណាព្យស្នេហា និងបទចម្រៀងជាច្រើនទៀត។

ពុកម៉ែបងប្អូនដែលមានសំបុត្រទស្សនាការប្រគំតន្ត្រី នឹងទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ការពិសាប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea

អ្នកស្រឡាញ់វប្បធម៌ អ្នកចូលចិត្តតន្ត្រី គ្រួសារ និងអ្នកដែលចង់សាទរដល់កេរដំណែលរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ សូមអញ្ជើញទៅទស្សនាការប្រគំតន្ត្រី និងចម្រៀងដ៏ពិសេសនេះដើម្បីកេរដំណែលតន្ត្រីរបស់ខ្មែរឱ្យបានគ្រប់ៗគ្នា។

ពុកម៉ែបងប្អូនដែលមានសំបុត្រទស្សនាការប្រគំតន្ត្រី នឹងទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ការពិសាប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea

ការសម្តែងនេះ គឺជាការសម្តែងលើកទី២ ក្នុងចំណោមការសម្តែងធំៗចំនួន ៤ នៅសាលមហោស្រពដែលណាហ្គាវើលដ៍រៀបចំឡើងដើម្បីអបអរខួប ៣០ របស់ខ្លួនពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ អ្វីដែលពិសេសនោះផងនោះ សម្រាប់ពុកមែបងប្អូនដែលចូលរួមទស្សនា នឹងទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ការពិសាប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea ដោយបង្ហាញសំបុត្រទស្សនាការសម្តែងតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមអំពីប្រូម៉ូសិន និងការសម្តែងសិល្បៈក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ សូមចូលទៅកាន់គេហទំព័រ www.NagaWorld.com ឬតាមដានបណ្តាញសង្គមរបស់ណាហ្គាវើលដ៍ជាមួយនឹងពាក្យ #NagaWorld30 ។

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ។

សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.com