ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យណែនាំថ្នាក់រដ្ឋបាលឃុំ សង្កាត់បង្កើនការផ្តល់សេវាល្អ រហ័សដល់ប្រជាពលរដ្ឋ

ដោយ : បន្ទាយ

បន្ទាយមានជ័យ : រដ្ឋបាលខេត្តបន្ទាយមានជ័យណែនាំថ្នាក់រដ្ឋបាលឃុំ សង្កាត់បង្កើនការផ្តល់សេវាល្អ រហ័សដល់ប្រជាពលរដ្ឋនិងសាធារណជន ។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំល្ងាចថ្ងៃទី៧ ខែ ឧសភា ឆ្នាំ ២០២៥ ពិធីប្រកាសស្តីពីការផ្កាស់ប្តូរនិងទទួលស្គាល់  សមាសភាពប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់ ចៅសង្កាត់រង និង សមាជិកក្រុមប្រឹក្សានៃសង្កាត់ទឹកថ្លាថ្មី អាណត្តិទី៥។

យោងលោកវ៉ន វណ្ណា នាយកទីចាត់ការធនធានមនុស្សសាលាខេត្តបានអានប្រកាស ក្រសួងមហាផ្ទៃ លេខ ៤២ ៤៣ ប្រក ចុះថ្ងៃទី២០ខែមេសាឆ្នាំ២០២៥ ចុះហត្ថលេខាដោយលោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានសម្រេច ត្រូវបានផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណដូចខាងក្រោម :

១- លោក សៀន ចាន់ស ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ទឹកថ្លា ជំនួសលោក ខាំ សរ ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ នៃសង្កាត់ទឹកថ្លាចាស់ ដោយមូលហេតុ ទទួលមរណភាព
២- លោក ឌី ហៀង ជំនួសលោក សឿន ចាន់ស សមាជិកក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់រងទី១ នៃសង្កាត់ទឹកថ្លា។
៣- ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាសង្កាត់ទឹកថ្លា : គឺលោកស្រី យ៉ាត សារ៉េត ជំនួសលោក ឌី ហៀង ជាសមាជិកក្រុមប្រឹក្សាសង្កាត់ទឹកថ្លា និង៤-លោក វ៉ន ផល្លី ជំនួសលោក ខាំ មូន ជាសមាជិកក្រុមប្រឹក្សាសង្កាត់ទឹកថ្លា មូលហេតុ មរណភាព ។

ក្រោយពីទទួលប្រកាសនិងត្រា លោក សៀន ចាន់ស និងសមាសភាពក្រុមប្រឹក្សាបានឡើងប្តេជ្ញាចិត្តថា : នឹងខិតខំបម្រើសេវាសាធារណ:និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋអោយបានល្អ ក៏ដូចជាខិតខំបំពេញតួនាទី ភារកិច្ចទាំងឡាយអោយបានលទ្ធផលលទ្ធផលល្អ មឆនប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ ។

នាឱកាសនោះ លោកអ៊ុ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមឆនជ័យបានធ្វើការផ្តាំផ្ញើដល់ ចៅសង្កាត់ ចៅសង្កាត់រងសមាជិកក្រុមប្រឹក្សាសង្កាត់ទឹកថ្លាដើម្បីអនុវត្តឲ្យបានសម្រេចបានជោគជ័យអាណត្តិទី៥ថ្មីនេះ ៖
១- ផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ២- គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ ។
៣- មានសណ្តាប់ធ្នាប់សាធារណៈល្អ ជា ពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤- គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង
៥- ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និង ប្រសិទ្ធភាព
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អនិង ៧-. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាពជាដើម៕