ដោយ : បន្ទាយ

បន្ទាយមានជ័យ : រង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ជាភូមិដាច់ស្រយាល១ ចម្ងាយជាង៨០គ.ម ទិសឦសានប្រជុំជនខេត្តបន្ទាយមានជ័យ នាត្រើយខាងលិចស្ពានថ្មរង្វាននៃស្ទឹងស្រែង ហើយជាប់ព្រំប្រទល់ជាមួយឃុំត្រាំសសរស្រុកស្រីស្នំខេត្តសៀមរាប ។
នាថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៥ នៅក្រោមតំណក់ទឹកភ្លៀងដើមរដូវវស្សាដ៍សែនត្រជាក់ បន្ទាប់ពីធ្វើដំណើរតាមម៉ូតូធំពីទីរួមខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំដែលស្រួល លំបាកដោយអន្លើ នៃក្រុងសិរីសោភ័ណ ស្រុកស្វាយចេក ឆ្ពោះទៅកាន់ស្រុកភ្នំស្រុក លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយមន្ត្រីរាជការ កងកម្លាំងក្រុមម៉ូតូធំអមដំណើរ ដើម្បីបានទៅជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងក្តីនឹករលឹក ភាពសាមញ្ញស្និទ្ធស្នាល នៅភូមិរង្វានឃុំណាំតៅ ស្រុកភ្នំស្រុក ។
នៅដាច់ស្រយាលដ៏ឆ្ងាយមួយ ភូមិរង្វានដែលត្រសណ្តូកបណ្តោយដងស្ទឹងស្រែង នាមានភូមិសាស្ដូចខាងលើ មិនមែនមានស្ថានភាពកម្សត់ទុរគតដូចពីអតីតកាលឡើយ ។ ភូមិនេះ ទទួលបានការជួយឧបត្ថម្ភគាំទ្រលើការអភិវឌ្ឍពីរាជរដ្ឋាភិបាល ពីអង្គការ/ សមាគមជាដៃគូអភិវឌ្ឍន៍និងពីសប្បុរសជនជាតិនិងបរទេសមួយចំនួន ។
នាពេលនេះ បានធ្វើពិធីបើកការដ្ឋានផ្លូវបេតុងមួយខ្សែប្រវែងជិត៥០០ម៉ែត្រ រួមនឹងផ្លូវក្រាលក្រួសក្រហម៥ខ្សែប្រវែងជិត១.០០០ម៉ែត្រ ក្នុងភូមិរង្វាន និងផ្លូវបេតុង១ខ្សែប្រវែង២០០ម៉ែត្រ នៅភូមិកំពីងពួយ ឃុំភ្នំដី ដែលជាអំណោយរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទ៤ ខែឧសភា ឆ្នាំ២០២៥ ថា: ក្រោមតំណក់ទឹកភ្លៀងនាពេលនេះ .លោកនិងក្រុមការងារបានបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែងជិត៥០០ម៉ែត្រ រួមនឹងផ្លូវក្រាលក្រួសក្រហម៥ខ្សែ ប្រវែងជិត១.០០០ម៉ែត្រ និងផ្លូវបេតុង១ខ្.សែប្រវែង២០០ម៉ែត្រ នៅភូមិកំពីងពួយ ឃុំភ្នំដី ដែលទាំងនេះ ជាអំណោយរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ។
នៅក្នុងភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី។
នាឱកាសបើកការដ្ឋានសាងសង់ផ្លូវនោះ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា : ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលពីមួយអាណត្តិ ទៅមួយអាណត្តិ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ពិសេសនៅក្នុងនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានយកទុកចិត្តទុកការអភិវឌ្ឍនៅតាមមូលដ្ឋានជាគោលដៅអាទិភាពចាំបាច់ ដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធរួមនឹងសមិទ្ធផលនានាត្រូវបានស្ថាបនាសាងសង់ជាបន្តបន្ទាប់ រីកដុះដាលពេញផ្ទៃប្រទេស។
ជាក់ស្តែងផ្លូវបេតុងប្រវែងជិត៥០០ម៉ែត្រ រួមនឹងផ្លូវក្រួសក្រហមជិត១០០០ម៉ែត្រ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ផ្តល់ជូនបងប្អូនពលរដ្ឋនៅក្នុងមូលដ្ឋានភូមិរង្វាន ដែលជាភូមិដាច់ស្រយាល ក្នុងស្រុកភ្នំស្រុក ទទួលបានផ្លូវសម្រាប់ធ្វើដំណើរប្រកបរបរនិងបង្កភាពងាយស្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅសិក្សារៀនសូត្រ។
បន្ទាប់ពីការបើកការដ្ឋានសាងសង់ផ្លូវខាងលើ លោកប្លែក វ៉ារី និងលោក អ៊ុំ រាត្រី ក៏បាននាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនទៅដល់គ្រួសារក្រីក្រ ចំនួន១០គ្រួសារដែលរស់នៅក្នុងភូមិរង្វាននោះផងដែរ ៕
