ប្រែសម្រួល៖ លន ស្រស់

ឥណ្ឌា៖ ប្រទេសឥណ្ឌាបានចាប់ផ្តើមការងារដើម្បីបង្កើនសមត្ថភាពផ្ទុកអាងស្តុកទឹកនៅគម្រោងវារីអគ្គិសនីពីរកន្លែងក្នុងតំបន់កាស្មៀរ បន្ទាប់ពីភាពតានតឹងថ្មីៗជាមួយប៉ាគីស្ថាននាំឱ្យឥណ្ឌាផ្អាកកិច្ចព្រមព្រៀងចែករំលែកទឹក។
ការងារនេះតំណាងឱ្យជំហានដំបូងរបស់ឥណ្ឌាក្នុងការប្រតិបត្តិការនៅក្រៅកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាទឹកស្ទឹងឥណ្ឌុសឆ្នាំ១៩៦០ ដែលមិនដែលបែកបាក់ទោះបីជាមានសង្គ្រាមបីលើករវាងប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងពីរនេះក៏ដោយ។
កាលពីខែមុន ញូវដេលីបានផ្អាកសន្ធិសញ្ញាទឹកឆ្នាំ១៩៦០ ដែលធានាការផ្គត់ផ្គង់ទឹកទៅកាន់កសិដ្ឋានប៉ាគីស្ថាន ៨០ភាគរយ បន្ទាប់ពីការវាយប្រហារនៅក្នុងកាស្មៀរបានសម្លាប់មនុស្ស ២៦នាក់។ អ៊ីស្លាម៉ាបាតបានគំរាមកំហែងចាត់វិធានការផ្លូវច្បាប់អន្តរជាតិលើការផ្អាកនេះ។
ដំណើរការ “បង្ហូរអាងស្តុកទឹក” ដើម្បីយកកម្ទេចកម្ទីចេញបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី១ ខែឧសភា) ដែលអនុវត្តដោយក្រុមហ៊ុនវារីអគ្គិសនីធំបំផុតរបស់ឥណ្ឌា NHPC និងអាជ្ញាធរនៅក្នុងហ្សាមុនិងកាស្មៀរ។
ឥណ្ឌាមិនបានជូនដំណឹងដល់ប៉ាគីស្ថានអំពីការងារនៅគម្រោង Salal និង Baglihar ដែលធ្វើឡើងជាលើកដំបូងចាប់តាំងពីពួកគេត្រូវបានសាងសង់នៅឆ្នាំ១៩៨៧ និង២០០៨/០៩ រៀងៗខ្លួន។
ប្រតិបត្តិការបង្ហូរអាងបានដំណើរការរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ខែឧសភា។ “នេះជាលើកដំបូងដែលលំហាត់បែបនេះបានកើតឡើង និងនឹងជួយក្នុងការបង្កើតថាមពលប្រកបដោយប្រសិទ្ធភាពកាន់តែខ្ពស់និងការពារការខូចខាតដល់តួប៊ីន” ប្រភពមួយបានប្រាប់ Reuters។
ការបង្ហូរអាងស្តុកវារីអគ្គិសនីតម្រូវឱ្យបោះបង់អាងស្តុកទឹកស្ទើរតែទាំងស្រុងដើម្បីបណ្តេញកករដែលជាមូលហេតុចម្បងនៃការធ្លាក់ចុះនៃផលិតផល។ ការសាងសង់គម្រោងទាំងពីរទាមទារឱ្យមានការចរចាយ៉ាងទូលំទូលាយជាមួយប៉ាគីស្ថាន ដែលព្រួយបារម្ភអំពីការបាត់បង់ចំណែកទឹករបស់ខ្លួន។
ការផ្អាកមានន័យថាឥណ្ឌា “អាចបន្តគម្រោងរបស់យើងតាមឆន្ទៈសេរី” លោក Kushvinder Vohra ដែលជាប្រធានគណៈកម្មការទឹកកណ្តាលរបស់ឥណ្ឌាបាននិយាយ។ រដ្ឋាភិបាលលោក Modi បានព្យាយាមចរចាឡើងវិញនូវសន្ធិសញ្ញានេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕…..
ប្រភព៖ Reuters/co
