ប្រែសម្រួល៖តារា
យូណៃធីត បានបង្ហាញការលេងដ៏ល្អបំផុតរបស់ពួកគេដោយយកឈ្នះទៅលើក្រុមប៊ីលបៅ(Bilbao) ដល់ផ្ទះក្នុងលទ្ធផល ៣-០ ក្រោមការដឹកនាំរបស់លោក រូបិន អាម៉ូរីម ដើម្បីធ្វើឱ្យស្ងប់ស្ងាត់ស្ថានភាពក្តៅគគុកនៅកីឡដ្ឋាន សាន់ ម៉ាមេស និងឈានជំហានធំឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពាន Europa League នៅជើងទីពីរនៅកីឡដ្ឋាន អូល់ត្រាហ្វត នៅសប្តាហ៍ក្រោយ។ ប្រាកដណាស់ សូម្បីតែយូណៃធីត ក៏មិនអាចខកខានពីនេះដែរ។

ប្រ៊ូណូ ហ្វឺណង់ដេស បានដឹកនាំម្តងទៀតដោយរកបានពីរគ្រាប់ បន្ទាប់ពី កាសេមីរ៉ូ រកបានគ្រាប់បាល់ដំបូងដើម្បីចាប់ផ្តើមការលេងដ៏អស្ចារ្យអស់រយៈពេល ១៦ នាទីមុនពេលចប់វគ្គទីមួយ។
ម៉ានូអែល អ៊ូហ្គាទេ បានចូលរួមក្នុងការរកបានគ្រាប់បាល់ទាំងបី ហើយ រ៉ាស្ម៉ុស ហយលិន បានបង្ហាញថា គេអាចលេងដូចជាខ្សែប្រយុទ្ធកណ្តាលពិតប្រាកដ។ ទិដ្ឋភាពនៃ ហែរី ម៉ាហ្គៃយ័រ ប្តូរទៅជាខ្សែប្រយុទ្ធស្លាបនឹងនៅក្នុងអនុស្សាវរីយ៍យូរអង្វែង។
ភាពមិនអាចជឿបាននៅក្នុងចំណោមអ្នកគាំទ្រម្ចាស់ផ្ទះ ប្រហែលជាត្រូវបានចែករំលែកដោយអ្នកគាំទ្រយូណៃធីត ជាច្រើននៅលើកន្លែងអង្គុយខ្ពស់ៗ ដែលធ្លាប់ឃើញក្រុមរបស់ពួកគេធ្វើកិច្ចការតាមរបៀបលំបាក ប៉ុន្តែពិតជាកំពុងរំពឹងទុកជាមុនចំពោះវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២១ ខែឧសភា៕
