ដោយ : បន្ទាយ

បន្ទាយមានជ័យ : ” ទីណាមានបងប្អូនប្រជាពលរដ្ឋ ជួបទុក្ខលំបាក ទីនោះមានកាកបាទក្រហមចុះជួយជានិច្ច ដោយពុំទុកឲ្យនរណាម្នាក់ស្លាប់ ដោយអត់អាហារនោះឡើយ ” ។
នេះជាការលើកឡើង របស់លោក អ៊ំុ រាត្រី ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តបន្ទាយមានជ័យក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៩-៣០ខែមេសាឆ្នាំ២០២៥ និងបាននាំយកនូវអំណោយមនុស្សធម៌ផ្តល់ជូនចំនួន ១៦គ្រួសារ នៅក្នុងស្រុកភ្នំស្រុកនិង៤គ្រួសារទៀតនៅក្នុងស្រុកព្រះនេត្រព្រះ។
លោកជូ បុត្រ អភិបាលស្រុកភ្នំស្រុកនិងលោកហឿន វីរ: អភិបាលស្រុកព្រះនេត្រព្រះ។
លោក អ៊ំុ រាត្រី មានប្រសាសន៍ថា រាល់សម្ភារៈអំណោយនិងថវិកាដែលបានចុះមកផ្តល់ជូនដល់បងប្អូនដែលរងផលប៉ះពាល់នាពេលនេះគឺបានមកពីការអំពាវនាវ កៀងគរ ពីសប្បុរសជននានា តាមរយៈកាកបាទក្រហមខេត្ត សម្រាប់ធ្វើជាទុន ក្នុងការបំពេញបេសកកម្មមនុស្សធម៌ជូនជនរងគ្រោះ និងងាយរងគ្រោះ។
ជាមួយនោះការផ្តល់អំណោយមនុស្សធម៌នេះគឺមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ ។
លោក អ៊ំុ.រាត្រីបានថ្លែងអំណរគុណនិងកោតសរសើរចំពោះក្រុមប្រតិបត្តិសាខាអនុសាសន៍ ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងភាពជាម្ចាស់ ទាំង សមត្ថភាពទាំងធនធានបានធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលាភ្លាមៗ ទៅនឹងភាពងាយរងគ្រោះនិង បញ្ហាលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ។
ក៏សូមអរគុណចំពោះបងប្អូនកងកម្លាំងប្រដាប់អាវុធ ដែលតែងតែចុះជួសជុលផ្ទះសំបែងជូនដល់បងប្អូនរងគ្រោះ ។
អំណោយដែលបានផ្តល់ជូននាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួួរ ទឹកត្រី១យួរ ឃីត១មួយកញ្ចប់និងថវិកាមួយចំនួន៕
