ព័ត៌មានជាតិ

ទប់ស្កាត់បង្ក្រាប ការពារអភិរក្ស ទេសចរណ៍ពីតំបន់ត្រីពូជ

ដោយ : បន្ទាយ

បន្ទាយមានជ័យ :លោកហី រីហាំង អភិបាលរងស្រុកភ្នំស្រុក រួមជាមួយក្រុមការងារ និងមានការចូលរួមពីពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលបានមកលេងកម្សាន្តនៅអាងត្រពាំងថ្មនៅភូមិត្រពាំងថ្មកណ្តាលឃុំប៉ោយចារស្រុកភ្នំស្រុក។

នៅទីនោះ.លោកបា!!!,!!នះ!បានអោយចំណីត្រីជាលើកដំបូងដើម្បីបង្ហាត់អោយត្រីធម្មជាតិ(ដីស្រែ) ក្នុងតំបន់អភិរក្សពូជត្រីអាងត្រពាំងថ្ម ដូរទម្លាប់មកចេះសុីចំណី(ដូចត្រីចិញ្ចឹម) ដើម្បីបង្ហាញភ្ញៀវទេសចរពេលពួកគេមកលេង កំសាន្ត ។
នេះ បើតាមមន្ត្រីអោយដឹងកាលពីថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៥។

លោកអភិបាលរងស្រុកបានបន្តថា: ការអភិរក្សឬថែរក្សាការពារពូជត្រី និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៃយើង បន្ថែមផលិតផលទេសចរណ៍។
ម្យ៉ាងទៀតសូមអំពាវនាវដល់បងប្អូនមកលេងអាង ក៏សូមឬអាចជួយអោយចំណីត្រីផងដែរ។
ព្រោះថា ភ្ញៀវទេសចរជាតិនិងបរទេស.ដែលមកកម្សាន្តអាងនេះ ក្រៅពីមើលហ្វូងសត្វស្លាប ពិសេសសត្វក្រៀលក្បាលក្រហម ទាព្រៃ ទុង ក្រសារ ចង្កៀលខ្យង ប្រវឹក ប្រវែក. ស្មោញ….ភ្ញៀវទេសចរ អាចមើលត្រី ផ្សេងៗទៀត នៅពេលខាងមុខ។

ក្នុងនាមអាជ្ញាធរដែនដីនិងជំនាញ លោកហី រីហាំង ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាងនិងភូមិ ឃុំ ស្រុកជិតឆ្ងាយត្រូវចូលរួមគ្នាស្រឡាញ់. អភិរក្សមច្ឆ:ជាតិ ដោយប្តូរពីការនេសាទប្រើឧបករណ៍ខុសច្បាប់មកជាស្របច្បាប់ ។
នោះ.វានឹងនាំអោយត្រីក៏សម្បូរ.ជីវភាពគ្រួសារក៏បានសម្បូរសប្បាយ ៕