សន្ដិសុខសង្គម

នគរបាលបានឆ្មក់បង្ក្រាបជនបរទេសជាង៤០នាក់សំងំប្រព្រឹត្តបទល្មើសនៅក្រុងប៉ោយប៉ែត

ោយ : បន្ទាយ

បន្ទាយមានជ៏យ :កម្លាំងនគរបាលកម្ពុជាកាលពីរសៀលថ្ងៃទី២៩ខែមេសា ឆ្នាំ២០២៥ បានឆ្មក់បង្ក្រាបបានជនបរទេសជាង៤០នាក់ សំងំប្រព្រឹត្តបទល្មើសលើទីតាំងពីរផ្សេងគ្នា តែម្ចាស់អាគារតែមួយ នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ ទីតាំងទី១ នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត អតិតសាលាអេបផល និងទីតាំងទី២ នៅអាគារពីរល្វែងកំពស់១០ជាន់ ស្ថិតនៅក្នុងបុរីតុងហួ ភូមិសាមគ្គី សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

គេឃើញលោកឧត្តមសេនីយ៍ ជា ពៅ អគ្គស្នងការរងនគរបាលជាតិកម្ពុជា និងមានការចូលរួមសម្របសម្រួលនីតិវិធីពី តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានប្រតិបត្តិការឆ្មក់បង្ក្រាបជនបរទេសខាងលើនេះ ។

ម្ចាស់នៃអាគារនោះ ជាអាជីវករខ្មែរម្នាក់ដែលល្បីឈ្មោះដែរនៅទីក្រុងប៉ោយប៉ែត ។
ប៉ូន្តែ មន្ត្រីនគរបាលដែលចុះឆ្មក់បង្ក្រាប មិនព្រមប្រាប់ឈ្មោះជនម្ចាស់អគារនិងព័ត៎មានលម្អិតឡើយ ។
ហើយសារព័ត៌មានក៏រក្សាការព្យួរឈ្មោះម្ចាស់អគារនិងមេខ្លោងនិងអ្នកសមគនិតប្រព្រឹត្តបទល្មើសទុកសិន ត្បិតបារម្ភពីសុវត្ថិភាព។

ក្រោយប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចបាននាំយកជនបរទេសទាំងនោះ និងវត្ថុតាងពាក់ព័ន្ធបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសួរចម្លើយ បង្ហាញវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ ។

សូមបញ្ជាក់ថា កម្លាំងនគរបាលនៃអគ្គស្នងការនគរបាលជាតិ និងសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យបាននឹងកំពុងបន្តទប់ស្កាត់និងបង្ក្រាបបទល្មើសតាមអនឡាញដែលកើតឡើងច្រើន ពិសេសនៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ជាប់ច្រកព្រំដែនកម្ពុជា ថៃ៕