ប្រែសម្រួល៖ លន ស្រស់

សិង្ហបុរី៖ ផលិតផលអាហារពីរប្រភេទដែលត្រូវបានដាក់លក់នៅទីផ្សារជាមួយការអះអាងថាមានប្រសិទ្ធភាពលើកកម្ពស់ផ្លូវភេទបុរស ត្រូវបានរកឃើញថាមានផ្ទុកថ្នាំ tadalafil ដែលជាថ្នាំពេទ្យមានប្រសិទ្ធភាពខ្លាំងដែលត្រូវបានប្រើប្រាស់ដើម្បីព្យាបាលជំងឺខ្សោយសមត្ថភាពផ្លូវភេទ។
ផលិតផលទាំងនោះគឺ Loboose High End Super Candy និង Premium Thundercat Super Candy ដែលត្រូវបានលក់តាមវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកក្នុងស្រុក នេះបើយោងតាមទីភ្នាក់ងារអាហារសិង្ហបុរី (SFA) កាលពីថ្ងៃពុធ (ថ្ងៃទី ៣០ ខែមេសា)។
យោងតាម SFA ថ្នាំ tadalafil អាចបង្កើនហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឈឺក្បាល ចង្វាក់បេះដូងមិនទៀងទាត់ និងជំងឺប្រដាប់ភេទរឹងយូរ។ វាក៏អាចបណ្តាលឱ្យមានសម្ពាធឈាមទាបដែលអាចគំរាមកំហែងដល់ជីវិតនៅក្នុងបុគ្គលដែលកំពុងប្រើថ្នាំបេះដូងផងដែរ។
ថ្នាំ tadalafil គួរតែត្រូវបានផ្តល់ឱ្យក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិតតែប៉ុណ្ណោះ។
SFA ក៏បានរកឃើញថ្នាំនៅក្នុងផលិតផលអាហារពីរប្រភេទដែលត្រូវបានទីផ្សារជាមួយការអះអាងដូចជាការថយទម្ងន់ ការបញ្ចេញជាតិពុល និងការកែលម្អប្រព័ន្ធរំលាយអាហារផងដែរ៕
ប្រភព៖ CNA/dc(mp)
