ដោយ : បន្ទាយ

បន្ទាយមានជ័យ : លោកយិន បឿន អភិបាលរងស្រុក តំណាងលោក ហឿន វីរ អភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងលោកអ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានអមដំណើរលោកសរ គឹមសាន្ត អគ្គលេខាធិការ, លោកហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាបបានចុះអធិការកិច្ចដែនព្រៃលិចទឹក និង ព្រៃលិចទឹកតំបន់៣ បឹងទន្លេសា ប ស្ថិតនៅក្នុងភូមិសាស្ត្រឃុំប្រាសាទ.ស្រុកព្រះនេត្រព្រះ ។
នេះបើតាមមន្ត្រីចម្រុះអោយដឹងកាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០២៥ ។
ជាលទ្ធផល. មន្ត្រីក្រុមការងារចម្រុះឃើញថា បង្គោលព្រំ និងអ្វីៗដែលត្រូវអភិរក្សត្រូវបានថែរក្សាគង់វង្ស ។ ឯដីតំបន់.ធនធានធម្មជាតិនិងមច្ឆ:ជាតិក៏នៅថែរក្សាការពារបានផងដែរ បើទោះបីជារងការគំរាមកំហែងឬប្រឈមនឹងការបំពានក៏ដោយ ៕
