សន្ដិសុខសង្គម

បុរសម្នាក់បើករថយន្តបុកផ្ទាំងថ្មធ្លាក់ចូលប្រឡាយទឹកស្លាប់នៅស្រុកមេមត់

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជនរងគ្រោះរូបនេះ បានបើកបររថយន្តចុះចំណោត និងផ្លូវកោង ហើយបានជ្រុលចង្កូតបុកផ្ទាំងថ្ម ធ្លាក់ចូលប្រឡាយទឹក នៅលើផ្លូវជាតិលេខ ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៩-២១០ ស្ថិតក្នុងភូមិជាំទ្រៀក ឃុំ ស្រុកមេមត់កាលពីម៉ោងជាង៨ យប់ថ្ងៃទី ២៥ មេសានេះ។


ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកមេមត់បានឱ្យដឹងថា៖ ជនរងគ្រោះដែលបានស្លាប់ឈ្មោះ ស៊ឹម ប៊ុនលី ហៅជោក អាយុ ៣៧ ឆ្នាំនៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ដែរ ដែលបានបើកបររថយន្តម៉ាកតូយ៉ូតា កាមរី ពណ៌ស ពាកស្លាក់លេខភ្នំពេញ 2BC-1444 ។


ប្រភពព័ត៌មានបានបន្តថា៖ បុរសរងគ្រោះបានប្រើប្រាស់ល្បឿនលឿនពីទិសខាងកើតទៅលិចចុះចំណោត និងផ្លូវកោង បានជ្រុលទៅបុកផ្ទាំងថ្ម ក៏បានធ្លាក់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង៕