ប្រែសម្រួល៖ លនស្រស់

សេអ៊ូល៖ ក្រុមហ៊ុន Hyundai Motor Group របស់កូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃចន្ទ (ទី២១មេសា) ថា ក្រុមហ៊ុននេះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Posco Holdings សម្រាប់កិច្ចសហប្រតិបត្តិការលើគម្រោងរោងចក្រដែកនៅសហរដ្ឋអាមេរិករបស់ខ្លួន។
ក្រុមហ៊ុន Posco នឹងធ្វើការវិនិយោគដើមទុនក្នុងគម្រោងរោងចក្រដែករបស់ក្រុមហ៊ុន Hyundai Motor Group នៅរដ្ឋលូអ៊ីស្យាណា ហើយក្រុមហ៊ុនបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន។
ក្រុមហ៊ុនផលិតដែកនេះក៏កំពុងពិចារណាលក់ដែកមួយចំនួនដែលនឹងត្រូវផលិតពីរោងចក្រនេះផងដែរ។ ការផលិតគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៩។
ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងបានប្រកាសផែនការវិនិយោគទឹកប្រាក់ចំនួន ២១ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកជាមួយប្រធានាធិបតីដូណាល់ ត្រាំ នៅសេតវិមានកាលពីខែមុន។
នៅក្នុងឯកសារដាក់តាមបទបញ្ញត្តិ ក្រុមហ៊ុន Hyundai Steel បានឱ្យដឹងថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ៥,៨ ពាន់លានដុល្លាររួមជាមួយក្រុមហ៊ុន Hyundai Motor Group ដើម្បីសាងសង់រោងចក្រដែកក្នុងរដ្ឋលូអ៊ីស្យាណាដែលមានសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ២,៧ លានតោន។
លោកត្រាំបានដាក់ពន្ធនាំចូល ២៥ ភាគរយលើកូរ៉េខាងត្បូងនៅខែនេះ ប៉ុន្តែក្រោយមកត្រូវបានពន្យារពេលរយៈពេលបីខែ៕
ប្រភព៖ រ៉យទ័រ
