ព័ត៌មានជាតិ

ពលរដ្ឋមានជីវភាពមានការលំបាកនិងពិការភាពទទួលអំណោយសប្បុរសធម៌ពីព្រះមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យនិងក្រុងប៉ោយប៉ែត

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ ពលរដ្ឋមានជីវភាពមានការលំបាកនិងពិការភាព៣នាក់លើ៤នាក់ក្នុងគ្រួសារ១ រស់នៅនៅភូមិអូរឫស្សីលើ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមគារវវន្ទាគោរពថ្លែងអំណរព្រះគុណ អរព្រះគុណនិងសូមទេវតាឆ្នាំថ្មី គុណព្រះរតនត្រ័យ គុណវត្ថុស័ក្តិសិទ្ធិ គុណម្ចាស់ទឹកម្ចាស់ដី ព្រះធរណី ទឹកដីថ្វាយព្រះពរព្រះសមណញាណ ណាប់ ម៉ុនព្រះវិជ័យនុរ័ក្ខព្រះបាឡាត់គណខេត្តបន្ទាយមានជ័យនិងព្រះសមណាភិរ័តប៉ោ សុឃឿនព្រះបច្ចិមសីមាវាសី ព្រះអនុគណក្រុងប៉ោយប៉ែត ។

ព្រះសមណាភិរ័តប៉ោ សុឃឿនព្រះបច្ចិមសីមាវាសី ព្រះអនុគណក្រុងប៉ោយប៉ែត តំណាងព្រះបល័ដ្ឋគណខេត្ត កាលពីថ្មីៗក្នុងខែខែមេសាឆ្នាំ២០២៥ បាននាំនូវអំណោយប្រទានដ៏ថ្លៃថ្លានូវទេយ្យវត្ថុ បច្ច័យសប្បុរសធម៌ទាំងនោះ ទៅប្រគល់ជូនដោយផ្ទាល់ដល់ខ្ទមរបស់ក្រុមគ្រួសារលោកទេស សុខុម ជាគ្រូឯកជនបង្រៀនភាសាថៃ.ដែលពិការពីកំណើតនិងភរិយា ។
ព្រមទាំងកូនៗដោយកូនស្រីមានជំងឺប្រចាំកាយវៀចឆ្អឹងកងខ្នង ,និងកូនប្រុសវិសម្បទារ ជួបការខ្វះខាតជីវភាព ។

គ្រួសារនេះពឹងលើស្ត្រីជាភរិយាចេញទៅធ្វើការស៊ីឈ្នួលគេ រកម្រៃមកចិញ្ចឹមគ្រួសារ ប៉ុន្តែជាច្រើនខែមកហើយដែលកូនៗមានជម្ងឺ គេមិនអាចចេញទៅធ្វើការបានទេ។រីឯបុរសជាប្តី ក៏មិនមានការបង្រៀនភាសាថៃទៀតដែរ។


អំណោយ ទៅជាតិចតួច ប៉ុន្តែនឹងអាចដោះទ័លនូវការហូបចុកប្រចាំថ្ងៃ។ឯថវិកាសម្រាប់ប្រើជាសោហ៊ុយធ្វើដំណើរនិងការហូបចុកនៅពេលជូនកូនៗទាំងពីរនាក់ដែលពិការនិងមានជម្ងឺទៅសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ឬមន្ទីរពេទ្យកុមារគន្ធរបុប្ផាទី៤ ខេត្តសៀមរាប។

អំណោយរបស់ព្រះមន្ត្រីសង្ឃ ក្នុងនោះ
ក- ព្រះសមណញាណ ណាប់ ម៉ុន ប្រទានសម្ភារ:រួមមាន ៖
១.អង្ករ៥០គ.ក.២.ភេសជ្ជៈទឹកក្រូច២កេស.៣.មិ១កេសតូច ៤.ទឹកត្រី១យួរ
៥.ទឹកស៊ុអ៊ុវ១យួរ ៦.គ្រឿងទេស១ឃីត។
ខ- ព្រះសមណាភិរ័ត ប៉ោ សុឃឿន ចូលរួម :
១.អង្ករ២៥គ.ក
២.មី១កេសតូច
៣.ត្រីខ២យួរ
៤.ថវិកា៤.០០០០០៛
និង គ- លោកអោម ឡាយុំ ជាថវិកាមួយចំនួន។

ទោះជាយ៉ាងនេះក្តី លោកទេស សុខុម នៅបានសូមក្តីអាណិតអាសូរនិងជួយសង្គ្រោះពីព្រះមន្ត្រីសង្ឃ មន្ត្រីអាជ្ញាធរដែនដី មន្ត្រីកាកបាទក្រហម មន្ត្រីជំនាញ អ្នកសប្បុរសជនផ្សេងទៀតដើម្បីជួយផ្តល់អំណោយដល់គ្រួសារខ្លួន។ក្នុងនោះ លោកក៏សូមថ្លែងអំណរគុណដល់មន្ត្រីអាជ្ញាធរសង្កាត់ ភូមិនៅសង្កាត់អូរឬស្សីដែលបានជួយផ្តល់អំណោយខ្លះៗកន្លងមកនិងបានសន្យាថា ជួយធ្វើប័ណ្ណក្រីក្រអោយគ្រួសារលោកសម្រាប់យកទៅប្រើប្រាសក្នុងការមើលជម្ងឺលោកនិងកូនៗនៅមន្ទីរពេទ្យ ៕