សន្ដិសុខសង្គម

ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែនិងប្រកាសមុខតំណែង, បំពាក់ឋានន្តរស័ក្តិជូនយោធិននៃកងរាជអាវុធហត្ថ…

ដោយ : បន្ទាយ

បន្ទាយមានជ័យ:  លោកឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ខែមេសា និងលើកទិសដៅការងារ ខែឧសភា ឆ្នាំ២០២៥ និងពិធីប្រកាសមុខតំណែង ចំនួន២០នាក់ និងបំពាក់ឋានន្តរសក្តិ ជូនដល់យោធិន នៃកងរាជអាវុធហត្ថ ចំនួន១២នាក់។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង០៧ លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ទាំង៩ និងនាយទាហាន  នាយទាហានរង សុរបចំនួន១៦៣នាក់ ដែលប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ ធំ ជាន់ទី២ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

នាឱកាសនោះលោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទទួលបាននូវសុខភាពល្អបរិបូណ៌ និងជោគជ័យគ្រប់ភារកិច្ចផងដែរ។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានថ្លែងនូវការកោតសរសេីរដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ដែលកន្លងមកបានខិតខំបំពេញតួនាទី ភារកិច្ច របស់ខ្លួនបានយ៉ាងល្អប្រសេីរ ប្រកបដោយឆន្ទៈ មនសិកាខ្ពស់ក្នុងកិច្ចការងារកាពារបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាបធ្នាប់ ជូនពលរដ្ឋដោយមិនខ្លាចនឿយហត់ និងទទួលបានការនូវការដំឡេីងឋាន្តរស័ក្តិ ជាការឆ្លេីយតបទៅនឹងការបំពេញតួនាទីភារកិច្ចនេះ។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដាក់ចេញនូវបទបញ្ជាដល់គ្រប់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ទាំងអស់ ក្នុងឱកាសប្រាព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះត្រូវរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនភ្ញៀវជាតិ -អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលមកលេងកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនាពេលខាងមុខនេះឱ្យបានល្អប្រសរសេី ប្រកបដោយទំនួលខុសត្រូវខ្ពស់៕