ប្រែសម្រួល ៖ លន ស្រស់

តូក្យូ ៖ ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុននឹងពិចារណាចាត់វិធានការលើការនាំចូលដែកថែបរបស់ចិនប្រសិនបើរកឃើញការអនុវត្តមិនយុត្តិធម៌ណាមួយក្រោមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក នេះបើតាមមន្ត្រីក្រសួងបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍។
មន្ត្រីរូបនោះក៏បានថ្លែងផងដែរថា ជប៉ុននឹងបន្តជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកលើកលែងពន្ធនាំចូលដែកថែបនិងអាលុយមីញ៉ូមសម្រាប់ជប៉ុន៕
ប្រភព៖ Reuters
