សុខភាព

យល់ដឹងជំងឺថប់បារម្ភ !

ជំងឺថប់បារម្ភ គឺជាការព្រួយបារម្ភហួសហេតុ និងមិនសមហេតុផលអំពីបញ្ហាប្រចាំថ្ងៃ អ្នកជំងឺតែងតែពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ ឬមានការលំបាកក្នុងការស្ងប់ស្ងាត់ដែលមានរយៈពេលលើសពី៦ខែ។

ក ) មូលហេតុ ៖ មិនមានមូលហេតុច្បាស់លាស់

ខ) កត្តាងាយប្រឈម  ៖

–  តំណពូជ

–  បម្រែបម្រួលសារធាតុគីមីក្នុងខួរក្បាល

–  ធ្លាប់ទទួលរងការប៉ះទង្គិចផ្លូវចិត្ត

– ប្រើប្រាស់សារធាតុញៀន ឬគ្រឿងស្រវឹង

–  ជំងឺផ្លូវកាយមួយចំនួន

–  បរិស្ថានជុំវិញ៖ បញ្ហាគ្រួសារ បញ្ហាការងារ បញ្ហាហិរញ្ញវត្ថុ បញ្ហាការសិក្សា និងបញ្ហាទំនាក់ទំនងផ្ទាល់ខ្លួន។

គ ) រោគសញ្ញា ៖

–  ថប់បារម្ភ ឆាប់ភ័យ

–  ឆាប់ខឹងម៉ួម៉ៅ

–  ចុករោយពេញខ្លួន

–  ល្ហិតល្ហៃ អស់កម្លាំង

–  ពិបាកផ្តោតអារម្មណ៍ ឬឆាប់ភ្លេច

–  ប៉ះពាល់ដល់ការគេង

ឃ) ផលវិបាកប្រសិនបើមិនបានទទួលការព្យាបាលត្រឹមត្រូវ

–  វិវត្តន៍ទៅរ៉ាំរ៉ៃ

–  មិនអាចបញ្ចេញនូវសក្តានុពលពេញលេញ ដូចជាការប្រកបរបរ ការងារ ការសិក្សាថយចុះ

ប្រសិនបើមានអាការដូចបានរៀបរាប់ខាងលើ គួរតែឆាប់រួសរាន់ស្វែងរកការប្រឹក្សា និងការព្យាបាលពីវេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្តនៅផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការព្យាបាលកាន់តែឆាប់ និងបង្កើនឳកាសជាសះស្បើយកាន់តែលឿន៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត