ព័ត៌មានជាតិ

អាជ្ញាធរខេត្តបានរៀបចំសំណង់បន្ទប់អនាម័យសម្រាប់បម្រើសាធារណជន

ដោយ៖ ឧត្តរ

ឧត្តរមានជ័យ៖ ក្នុងបំណងលើកកម្ពស់សុវត្ថិភាព និងអនាម័យសាធារណៈ អាជ្ញាធរខេត្តឧត្តរមានជ័យ បានសាងសង់សំណង់បន្ទប់អនាម័យសាធារណៈសម្រាប់បុរស និងស្រ្តី នៅតំបន់សួនច្បារមុខសាលាខេត្ត។ សំណង់ថ្មីនេះត្រូវបានបំពេញសម្រេចជាស្ថាពរ ដើម្បីបម្រើសាធារណជនដែលមកជួបជុំ និងសម្ដែងសេចក្ដីរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងក្រោយបុណ្យ។

សំណង់នេះមានសោភ័ណភាព ប្រណិតនិងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយមានបន្ទប់បន្ទោបង់សម្រាប់បុរស និងស្រ្តី បន្ទប់សម្អាតដៃ និងប្រព័ន្ធប្រើប្រាស់ទឹកស្អាតសមស្រប។ ជាពិសេស វាត្រូវបានកសាងក្នុងទីតាំងងាយស្រួលចូលដល់ និងមានបរិយាកាសបរិសុទ្ធ ផ្ដល់ភាពសុខសាន្ដចិត្តដល់អ្នកប្រើប្រាស់។

អាជ្ញាធរខេត្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់បន្ទប់អនាម័យនេះ ចូលរួមដោយមានការទទួលខុសត្រូវ និងរក្សាអនាម័យរួមទាំងអស់គ្នា ដើម្បីឲ្យវាបន្តមានប្រយោជន៍សម្រាប់សាធារណៈបានយូរអង្វែង៕