ប្រែសម្រួល៖រតនា

អនុប្រធានផ្នែកវិស្វកម្មកម្មវិធីរបស់ក្រុមហ៊ុន Tesla លោក David Lau បានប្រាប់មនុស្សនៅក្នុងក្រុមហ៊ុនថា លោកកំពុងត្រៀមលាលែងពីតំណែង នេះបើតាមការរាយការណ៍របស់ Bloomberg News កាលពីថ្ងៃសុក្រ ដោយយោងតាមប្រភពដែលជិតស្និទ្ធនឹងបញ្ហានេះ។
លោក Lau ដែលបានធ្វើការជាមួយក្រុមហ៊ុនផលិតរថយន្តនេះអស់រយៈពេលជាង ១២ ឆ្នាំមកហើយ បានកាន់តំណែងជាអនុប្រធានចាប់តាំងពីឆ្នាំ ២០១៧ មកម៉្លេះ នេះបើយោងតាមទំព័រ LinkedIn របស់លោក។
ក្រុមហ៊ុន Tesla និងលោក Lau មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីសំណាក់ Reuters នោះទេ។
ក្រុមការងាររបស់លោកទទួលខុសត្រូវលើកម្មវិធីនៅក្នុងរថយន្ត Tesla សេវាកម្មពពក និងប្រព័ន្ធផលិតកម្មរបស់ក្រុមហ៊ុន៕
ប្រភព៖ Reuters
