WordPress database error: [Disk full (/tmp/#sql_3bddd_1.MAI); waiting for someone to free some space... (errno: 28 "No space left on device")]
SHOW FULL COLUMNS FROM `wp_options`

ស្ពានខ្ពស់បំផុតលើផ្លូវជាតិលេខ១០ សំឡូត-វាលវែង-កោះកុងនឹងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នតែ៧ថ្ងៃទេ (ថ្ងៃទី១១-១៧ មេសា) បន្ទាប់ពីនោះបិទវិញ - Cambodia Flash News

WordPress database error: [Disk full (/tmp/#sql_3bddd_1.MAI); waiting for someone to free some space... (errno: 28 "No space left on device")]
SHOW FULL COLUMNS FROM `wp_postmeta`

ព័ត៌មានជាតិ

ស្ពានខ្ពស់បំផុតលើផ្លូវជាតិលេខ១០ សំឡូត-វាលវែង-កោះកុងនឹងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នតែ៧ថ្ងៃទេ (ថ្ងៃទី១១-១៧ មេសា) បន្ទាប់ពីនោះបិទវិញ

ដោយ : បន្ទាយ

ពោធិ៍សាត់ : ស្ពានខ្ពស់បំផុតលើផ្លូវជាតិលេខ១០ សំឡូត-វាលវែង-កោះកុងនឹងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នតែ ៧ថ្ងៃទេ (ថ្ងៃទី១១-១៧ មេសា) បន្ទាប់ពីនោះបិទវិញដើម្បីបញ្ចប់ការសាងសង់ គឺស្ពានលេខ២៨ មានកម្ពស់៩០ម៉ែត្រ ជាស្ពានខ្ពស់ជាងគេ ប្រវែង ៥៣០ម៉ែត្រលើផ្លូវជាតិលេខ១០ ។ ប៉ុន្តែអាចធ្វើដំណើរតាមផ្លូវវាងបាន។នេះបើតាមលោកខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងកាលពីថ្មីៗនេះ ។

ចំណែកលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានឲ្យដឹងកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០២៥ ថា៖

១-  ផ្លូវរួច៩៩%

២-ស្ពានខ្ពស់ជាងគេ ដាក់ឲ្យប្រើបណ្តោះអាសន្ន ៧ថ្ងៃ (ថ្ងៃទី១១-១៧មេសា ឆ្នាំ២០២៥) ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជន ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ។​លោកខូយ រីដា និយាយយ៉ាងដូច្នេះថា: “ឲ្យតែបានជិះកាត់ ធានាថាជាប់ចិត្តនឹងធម្មជាតិ មកហើយចង់មកទៀត ។ #ផ្លូវជាតិលេខ10 #NR10” ។

សូមរំលឹកថា ស្ពានលេខ២៨ មានកម្ពស់៩០ម៉ែត្រជាស្ពានខ្ពស់ជាងគេ ប្រវែង ៥៣០ម៉ែត្រលើផ្លូវជាតិលេខ១០ ជាផ្លូវថ្មីនោះ សម្រេចការសាងសង់បាន៩៩% ហើយ។

កន្លងមកគ្រោងនឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ប៉ុន្តែបានលើកពេលវិញដោយសារហេតុផលបច្ចេកទេស ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននិងប្រតិភូ ប្រាប់ដូច្នោះ កាលពីបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ១០នេះ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមក។

ផ្លូវជាតិលេខ១០ ជាផ្លូវថ្មីស្ថាបនាចាប់បំបែកពីផ្លូវជាតិលេខ៥៧-៧ ត្រង់ PK ៣៥+៩០០ ភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំក្រពើពីរ ឃុំប្រម៉ោយ ឃុំអូរសោមស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ត្រង់ PK១+៧០០  ប្រវែងសរុប ១៩៨,៥១គីឡូម៉ែត្រក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

ការងារសាងសង់ផ្លូវជាតិលេខ ១០ (ឬអតីតផ្លូវជាតិ១៥៥១) បានជួបនឹងផលប៉ះពាល់បរិស្ថានជាច្រើន ដែលតម្រូវឱ្យមានការផ្លាស់ប្តូរគន្លងផ្លូវថ្មីពីខ្សែខាងកើត(East Line )មក ខ្សែខាងលិច(West Line)  មានប្រវែង ៦៥,៧៤គីឡូម៉ែត្រ ។

បច្ចុប្បន្នឬគិតត្រឹមខែមីនា ឆ្នាំ២០២៥សម្រេចការសាងសង់បាន ៩៩%។

ស្ពាននេះស្ថិតក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានចំណុចកណ្តាលស្ពានស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ ហើយកាត់តាមជ្រលងស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ ៩០ដឺក្រេ។

ដោយប្រើប្រាស់ហិរញ្ញប្បទានរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន  ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) អោយដឹងថា : សំណង់ផ្នែកខាងលើ មានធ្នឹមប្រភេទអក្សរ (T) ផ្នែកខាងកើតមាន ៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទធ្នឹមប្រអប់ខ្សែកាបទាញមាន ៣ប្រឡោះ និងផ្នែកខាងលិចប្រភេទធ្នឹមអក្សរ (T) មាន៥ប្រឡោះ ។

ចំណែកឯសំណង់ផ្នែកខាងក្រោមមានទម្រក្បាលស្ពាន និងធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ “T”) ប្រើសសរមូលជួរឈរ និងប្រភេទគ្រឹះខួង ព្រមទាំងធ្នឹមទទឹងប្រើសសរបែបជញ្ជាំងជួរឈរ និងប្រភេទគ្រឹះខួង។

គម្រោងសាងសង់ផ្លូវនេះ ត្រូវបានរាជរដ្ឋាភិបាលបន្ថែមខ្ទង់ចំណាយ ៥៧លានដុល្លារបន្ថែមទៀត លើគម្រោងចាស់ដែលមានចំនួន១៨៨លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានពីប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចៀសពីការពុះកាត់ភ្នំក្រវាញជាពីរផ្នែក ដែលធ្វើឱ្យខូចខាតប្រព័ន្ធបរិស្ថាន និងទីជម្រករបស់ពពួកសត្វព្រៃ ខណៈបច្ចុប្បន្នព្រៃឈើនៅតំបន់។

ផ្លូវជាតិលេខ១០  ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ កាលពីព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងលោកវ៉ាង វិនធៀន( Wang Wentian)  អតីតឯកអគ្គរដ្ឋទូតចិន។

លោកស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានឲ្យដឹងថា : ផ្លូវជាតិលេខ១០នេះ ត្រូវសាងសង់ស្របទៅតាមស្តង់ដារ ផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប៩ ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង ៨ម៉ែត្រ ដែលនឹងត្រូវប្រើរយៈពេលសាងសង់៤៨ ខែ គិតចាប់ខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ ផ្លូវជាតិលេខ៥៥ ដែលតភា្ជប់ចាប់ពីផ្លូវជាតិលេខ៥ ត្រង់ស្វាយអាត់ក្បែរបូជនីយដ្ឋានឃ្លាំងមឿង ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ថ្មដា ស្រុកវាលវែង ព្រំដែននឹងខេត្តត្រាតប្រទេសថៃត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ។

ផ្លូវទាំងពីរខ្សែនេះ នឹងជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាមួយប្រទេសជិតខាងផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកផ្លូវជាតិលេខ១០ ដែលបានតភ្ជាប់ពីសំឡូត-វាលវែង ដល់កោះកុងនេះនឹងជួយសម្រួលបានច្រើនក្នុងជួយដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញផ្សេងៗ តាមរយៈការកាត់បន្ថយលើការចំណាយពេលវេលា ចំណេញថវិកាបានច្រើន ដោយយើងអាចដឹកទំនិញបានពីខេត្តបន្ទាយមានជ័យ បាត់ដំបងនិងប៉ៃលិន ទៅកាន់ខេត្តកោះកុង ចុះទៅកំពង់ផែទឹកជ្រៅត្រង់តែម្តង ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺទៀតនោះទេ៕