ដោយ: ព្រះអង្គខ្មៅ

បាត់ដំបង÷ បុរសម្នាក់ដើរឆ្លុះសត្វពេលយប់ដើរទាក់ខ្សែភ្លើងពង្រាយដាក់សត្វ ឆក់ស្លាប់នៅកន្លែងកើតហេតុ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា÷ ករណីដែលនាំឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលារំលងអធ្រាត្រ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ ត្រង់ចំណុចលើភ្នំសំរោង ឋិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះឈឹម ទន់ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរដើរឆ្លុះសត្វ រស់នៅភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា÷ ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញបានចុះទៅពិនិត្យធ្វើកំណត់ហេតុទើបសន្និដ្ឋានបានថា ហេតុដែលបណ្តាលឲ្យជនរងគ្រោះស្លាប់ អាចបណ្តាលមកពីដើរទាក់បណ្តាញខ្សែភ្លើងដែលអ្នកស្រុកពង្រាយដើម្បីឆក់យកសត្វព្រៃ៕
