ដោយ : បន្ទាយ

បន្ទាយមានជ័យ : យោងក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ខេត្តបន្ទាយមានជ័យដែលរាយការណ៍ជូនលោកអភិបាល នៃគណៈអភិបាលខេត្តនាថ្ងៃទី២៣ខែមីនាឆ្នាំ២០២៥ ថា : ស្ថានភាពតម្លៃ និងការប្រមូលទិញស្រូវពូជ 54.51 ដែលឈ្មួញក្នុងស្រុក និង ឈ្មួញវៀតណាមចុះទិញពីប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃទី២៣ខែមីនាឆ្នាំ២០២៥ មានសន្ទស្សន៍លើគោលដៅសំខាន់ៗមួយចំនួន ដូចជា៖
ប្រភពព័ត៌មានបានឲ្យដឹងកាលពីថ្ងៃទី២៤ខែមីនាឆ្នាំ២០២៥ ក- ឈ្មួញក្នុងស្រុកដឹកចូលរោងម៉ាសុីន (តាមគុណភាពស្រូវ) :នៅក្រុងសិរីសោភ័ណ
១-សង្កាត់ភ្នៀត. ស្រូវពូជ 54.51 តម្លៃ 5,800B/1T គិតជាប្រាក់រៀល 685,560រៀល/1T ។
២-ផ្លូវវាងក្រុង ស្រូវ 54.51 តម្លៃ 5,800B/1T គិតជាប្រាក់រៀល 685,560រៀល/1T ។
ខ-ស្រុកភ្នំស្រុក ១ -ឃុំស្រះជីក -ស្រូវ 54.51 តម្លៃ 5,800B-5,900B/1T គិតជាប្រាក់រៀល 685,560រៀល-697,380រៀល/1T ។
-ស្រូវ ស្រង៉ែ តម្លៃ 7,500B/1T គិតជាប្រាក់រៀល 886,500រៀល/1T
-ស្រូវ សែនក្រអូប តម្លៃ 10,800B/1T គិតជាប្រាក់រៀល 1,276,560រៀល/1T ។
ខ-ឈ្មួញដឹកទៅវៀតណាមនៅស្រុកភ្នំស្រុក ១-ឃុំពន្លៃ -ស្រូវ 54.51 តម្លៃ 5,900B-6,000B/1T គិតជាប្រាក់រៀល 697,380រៀល-709,200រៀល/1T ។
២-ឃុំស្រះជីក -ស្រូវ 54.51 តម្លៃ 5,900B-6,000B/1T គិតជាប្រាក់រៀល 697,380រៀល-709,200រៀល/1T ។
គ-ស្រុកព្រះនេត្រព្រះ ១-ឃុំភ្នំលៀប -ស្រូវ 54.51 តម្លៃ 5,900B-6,000B/1T គិតជាប្រាក់រៀល 697,380រៀល-709,200រៀល/1T ។
២-ឃុំរហាល -ស្រូវ 54.51 តម្លៃ 5,900B-6,000B/1T គិតជាប្រាក់រៀល 697,380រៀល-709,200រៀល/1T ។
៣-ឃុំទានកាំ -ស្រូវ 54.51 តម្លៃ 5,900B-6,000B/1T គិតជាប្រាក់រៀល 697,380រៀល-709,200រៀល/1T ។
- បរិមាណទិញទៅវៀតណាម
១-ស្រុកភ្នំស្រុក និង ស្រុកព្រះនេត្រព្រះ ទិញសរុប 07ឡាន=200T
-សរុបរួមទាំង 02ស្រុក
-បរិមាណទិញសរុប 07ឡាន
-ទម្ងន់សរុបប្រហែល 200T
ក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ខេត្តបន្ទាយមានជ័យអោយដឹងទៀតថា: ស្ថានភាពស្រូវ 54-51 ពីថ្ងៃទី ១៧ខែមីនាឆ្នាំ២០២៥ ដល់ថ្ងៃទី២៣ខែមីនាឆ្នាំ២០២៥ ឃើញថា :
១-ការប្រមូលទិញមិនទាន់មានការកកស្ទះនោះទេ ហេីយការច្រូតកាត់ជិតអស់ហេីយ មិនដល់ ១សប្តាហ៍ទៀតទេ ។
២-តម្លៃស្រូវ 54.51 មានសភាពនឹងនរមិនប្រែប្រួល
៣-ការទិញទៅ វៀតណាមនៅរក្សាបាន 08-10ឡាន/1ថ្ងៃ
យោងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តបន្ទាយមានជ័យ សរុបទូទាំងខេត្តបន្ទាយមានជ័យទាំងមូល ការប៉ាន់ស្មានផ្ទៃដីប្រមូលផលគិតត្រឹមថ្ងៃនេះ សម្រេចបានប្រមាណ ៨៤,៣០% នៃផ្ទៃដីអនុវត្តបានជាង៨ម៉ឺនហិកតាឯណោះ ។
ប្រភពខាងលើបន្ថែមថា : ចំពោះតម្លៃស្រូវ 54.51 នាថ្ងៃទី២៤ខែមីនាឆ្នាំ២០២៥ មានសន្ទស្សន៍ទិន្នន័យដូខចខាងក្រោម :
១-ដឹកចូលរោងម៉ាសុីន : -ស្រូវ 54.51 តម្លៃ 5,800B-5,900B/1T គិតជាប្រាក់រៀល 684,400រៀល-696,200រៀល/1T (តាមគុណភាពស្រូវ)។
២-ដឹកទៅវៀតណាម
-ស្រូវ 54.51 តម្លៃ 5,900B-6,000B/1T គិតជាប្រាក់រៀល 696,200រៀល-708,000រៀល/1T (តាមគុណភាពស្រូវ) ។
គួរបញ្ជាក់ដែរថា អត្រាប្តូរប្រាក់បាតថៃ B-ប្រាក់រៀលខ្មែរ R ស្មើ 1បាត= 118 ។
តាមទម្លាប់កន្លងមក និងបច្ចុប្បន្ន នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ែលិននិងខេត្តបាត់ដំបង ប្រជាជនតែងលក់ដូរផលិតផលទំនិញនិងសេវាធំកំភួន មានដូចជាកសិផលស្រូវ ដំឡូងមី ពោត សណ្តែកនានា សត្វចិញ្ចឹម(គោក្របី ជ្រូក មាន់ទា…) …គ្រឿងឈើ ផ្លែឈើ…រហូតថ្លៃទិញវត្ថុឬមធ្យោបាយប្រើប្រាស់ ថ្លៃបណ្ណាការជាដើម ដោយទូទាត់ជាលុយបាត ថៃ ឬបើទោះបីជា គេទូទាត់ជាប្រាក់រៀល ក័អត្រាគិតក៏ត្រូវយកប្រាក់បាត ថៃជាគោលដែរ។
ឯទំនិញនិងសេវា ផ្សេងៗដែលមានតម្លៃច្រើនៗឬខ្ពស់ៗ ដូចជាដីធ្លី រថយន្ត ត្រាក់ទ័រ គ្រឿងយន្ត គ្រឿងសំណង់ គ្រឿងអលង្ការ… គេត្រូវគិតជាដុល្លាអាមេរិកដូចនៅខេត្ត រាជធានីនៃប្រទេសយើងដែរ ៕
