សន្ដិសុខសង្គម

ស្នងការនគរបាលខេត្តបន្ទាយមានជ័យចុះពង្រឹងបច្ចេកទេស និងត្រួតពិនិត្យវឌ្ឍនភាពការងាររនគរបាលការពារព្រំដែនគោកទាំង៤

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖​ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំលោកឧត្តមសេនីយ៍ស្នងការរងផែនជំនាញប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរនគរបាលការពារព្រំដែនគោកទាំង៤ រួមមាន ៨០៧,៨១៥,៨៩១,៩១១ ។នេះបើតាម មន្ត្រីនគរបាលឲ្យដឹងកាលពីថ្ងៃទី២៤ខែមីនាឆ្នាំ២០២៥ ។

កិច្ចប្រជុំនេះ ធ្វើឡើងខណ: សភាពការណ៍តាមចំណុចមួយចំនួនលើខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ មានការវិវត្តិប្រែប្រួលគួរឲ្យកត់សម្គាល់និងចាំបាច់ត្រូវទ្រោលភាពឈ្នះ ហើយតួនាទី ភារកិច្ចថែរក្សាការពារបូរណភាពទឹកដី សន្តិសុខ សន្តិភាព សុវត្ថិភាពកាន់តែរហ័សនិងមានប្រសិទ្ធភាព ។

មានការចូលរួមពីលោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ផែនការងារធនធានមនុស្ស ផែនការងារសេនាធិការ ផែនការងារព្រំដែន ផែនការងារអន្តោប្រវេសន៍ ផែនការងារសន្តិសុខ និងលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងជំនួយដឹកនាំការងារព្រំដែនទាំង៤ និងលោកនាយការិយាល័យបុគ្គលិក ។

បើតាមលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ កិច្ចប្រជុំនេះ “គឺធ្វើឡើងដើម្បី ពង្រឹងបច្ចេកទេសនិងត្រួតពិនិត្យវឌ្ឍនភាពការងារ , ពង្រឹងទប់ស្កាត់បទល្មើសគ្រប់ប្រភេទលើខ្សែបន្ទាត់ព្រំដែន, ពង្រឹងទប់ស្កាត់ពលរដ្ឋខ្មែរ និងជនបរទេសឆ្លងដែនដោយខុសច្បាប់ តាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ៕