ដោយ៖ គង់ហេង
កំពង់ចាម៖ អបអរសាទរមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាមជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត ៣ គំរូទូទាំងប្រទេស ជាលើកទី២ ប្រចាំឆ្នាំ២០២៤ ខណៈកាលពីឆ្នាំ២០១៩ មន្ទីរពេទ្យបង្អែកមួយនេះម្តងហើយ។ ជាពិសេសដើម្បីឆ្លងតបជ័យជម្នះដ៏ធំធេង និងផ្ទួនៗគ្នានេះ នៅព្រឹកថ្ងៃទី២២ មីនារដ្ឋបាលខេត្តកំពង់ចាម បានធ្វើពិធីដង្ហែពានរង្វាន់ជ័យលាភី យ៉ាងគគ្រឹកគគ្រេង លើផ្លូវសាធារណៈជុំវិញក្រុងកំពង់ចាម។

គួររំលឹកថា មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមទទួលជ័យលាភីលេខ១ ពីការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។ ក្នុងរយៈពេល ៥ឆ្នាំ (២០២០-២០២៤) មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានអភិវឌ្ឍន៍មន្ទីរពេទ្យ ទាំងហេដ្ឋារចនាសម្ព័ន្ធ និង គុណភាព នៃការផ្តល់សេវា។ មន្ទីរពេទ្យបង្អែកខេត្តមួយនេះ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួម អនុវត្តការកែលម្អនូវរបៀបរបបនៃ ការគ្រប់គ្រង និង ភាពជាអ្នកដឹកនាំ ដើម្បីផ្តល់សេវា សុខាភិបាល ជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានគុណភាពល្អប្រសើរឡើង ស្របតាមគោលនយោបាយ នៃការកែទម្រង់របស់រាជរដ្ឋាភិបាលឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកល ឆ្នាំ២០៣៥ ៕
