ដោយ : បន្ទាយ

ភ្នំពេញ: សារតាមបណ្តាញសង្គមនិងសារព័ត៌មានបានផុសព្រោងព្រាត ប៉ុន្តែមកទល់ព្រលប់ថ្ងៃដដែលទី២១ខែមីនាឆ្នាំ២០២៥ នេះនៅមិនទាន់មានព័ត៌មានពីឃាត់រថយន្តនិងចាប់ខ្លួនអ្នកបើកបររថយន្តបង្កនៅឡើយ។
ខាងក្រោមជាសារអំពាវនាវរបស់អ្នកឃើញហេតុការណ៍និងជួយសង្គ្រោះ ” សូមបងៗសមត្ថកិច្ចនិងបងប្អូនមេត្តាជួយតាមចាប់ឡានHigh Lander ពណ៌ស ផ្លាកលេខកំពង់ធំ 2B-5236 ដែលបានបើកបុកកិនបណ្ដាលឲ្យបាក់ភ្លៅនិងបែកក្បាលមនុស្សម្នាក់ រួចបើករត់គេចបាត់ ទីតាំងកើតហេតុនៅផ្លូវភ្លោះ បុរីពិភពថ្មីចំការដូង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ២រសៀល ថ្ងៃទី២១ខែមីនាឆ្នាំ២០២៥ ។
អ្នកជួយសង្គ្រោះបានបន្តថា៖ ក្រោយមករថយន្តគិលានសង្គ្រោះបានមកជួយដឹកជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ(មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុម: សង្កាត់ទឺកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
