ព័ត៌មានជាតិ

ប្រជាពលរដ្ឋចំនួន៨៥០គ្រួសារ ក្នុងស្រុកអង្គរធំ បានទទួលចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន

សៀមរាប៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ លោក ព្រហ្ម សំអ៊ាន អនុប្រធានក្រុមការងារគណបក្សចុះជួយឃុំជប់តាត្រាវ តំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមជាមួយលោក សាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា(CCN) និងលោក ពៅ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកអង្គរធំ លោក ឆេង ឆុង មេឃុំជប់តាត្រាវ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីចែកចង្រ្កានបង្កើនថាមពលព្រៃមាន់ ដែលជាអំណោយរបស់ក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co Ltd (ជាងស៊ូ អៃបឺក អិនវ៉ាយរុនមិនថល ខុនសូលធីសឺវីស) ជូនប្រជាពលរដ្ឋចំនួន៨៥០គ្រួសារ នៅភូមិចំនួន៥ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។

(រូបភាព៖ លោក ហាប់ គឹមអាន)

ការចែកជូនចង្រ្កានបង្កើនថាមពលនេះ ដើម្បីឱ្យប្រជាពលរដ្ឋបប្រើប្រាស់ កាត់បន្ថយបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់អូសច្រើន កាត់បន្ថយផ្សែងចូលទៅក្នុងបរិយាកាស និងកាត់បន្ថយភាពក្រីក្រតាមរយៈការទិញឧសយកមកប្រើប្រាស់៕

អត្ថបទ៖ ឆាយ ផាន់នី

(រូបភាព៖ លោក ហាប់ គឹមអាន)