សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ៦នាក់ករណីលួចម៉ូតូ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ដោយ : បន្ទាយ 

បន្ទាយមានជ័យ៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ សុណាង វិដា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួលភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យស្ដីពីករណីបាត់ម៉ូតូ នៅចំណុចបន្ទប់ជួលខាងលេី។

ក្រោយពីទទួលបានពាក្យបណ្ដឹង លោកអនុសេនីយ៍ទោ ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅចំណុចឃុំបន្ទាយឆ្មារ ស្រុកថ្មពួក សរុបចំនួន០៦នាក់ ១.ឈ្មោះ អេង ម៉ាយ ភេទប្រុស អាយុ១៨ឆ្នាំ, ២.ឈ្មោះ អេង ប៉ានី ភេទប្រុស អាយុ១៨ឆ្នាំ, ៣.ឈ្មោះ ឈួត ម៉ាឈិត ភេទប្រុស អាយុ១៩ឆ្នាំ, ៤.ឈ្មោះ ដេត ផែនដឹន ភេទប្រុស អាយុ២០ឆ្នាំ, ៥.ឈ្មោះ មឹក វិទូ ភេទ អាយុ៣១ឆ្នាំ, ៦.ឈ្មោះ ស្រស់ សំរេច ភេទប្រុស អាយុ២៣ឆ្នាំ។

ករណីខាងលើសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ១.ម៉ូតូម៉ាកហុងដាវេវ ពណ៌ខៀវលាយពណ៌ទឹកប្រាក់  ចំនួន០១គ្រឿង, ២.កាំបិតកែច្នៃប្រវែង ៦៧សង់ទីម៉ែត្រចំនួន០១ដើម,៣. ទូរសព្ទ៤គ្រឿង , ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ ឧត្តរមានជ័យ 1D-1262(ប្រគល់ជូនជនរងគ្រោះវិញ) រួមនឹងសម្ភារមួយចំនួនទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីធ្វើការសួរនាំ ។ ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ ស្មាក់ ស៊ីថា ភេទប្រុស អាយុ២៥ឆ្នាំ  បានគេចខ្លួន។

លោកអនុសេនីយ៍ទោ ង៉ាម គឹមឆាត ឱ្យដឹងបន្តថា : ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពដូចដែលបានចោទនិងរកឃើញ។

កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងនិងបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕