ព័ត៌មានជាតិ

គ្រប់យ៉ាងលើកគុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ

ដោយ : បន្ទាយ

បន្ទាយមានជ័យ ÷ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ (កក្រក) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោក អ៊ុំ រាត្រីប្រធានគណៈកម្មាធិការសាខា បានចាត់តាំង លោកបឹង គឹមសឹង អនុប្រធានគណៈកម្មាធិការសាខាជាតំណាងបានដឹកសមាជិកគណៈ អនុសាខាក្រុង ក្រុម កក្រក​សង្កាត់ អ្នកស្ម័គ្រចិត្តកក្រក និងយុវជនកក្រកចូលរួមក្នុងទិវានេះ។

ពិធីនេះ បានប្រារព្វនៅក្នុងបរិវេណសាលាសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

គឺក្នុងឱកាសអបអរសាទរទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ក្រោមប្រធានបទ”ពង្រឹងភាពជាដៃគូរវាងសុខាភិបាលសាធារណៈ និងសេវាឯកជនដើម្បីលើកគុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ” ។

ទិវានេះធ្វើឡើង ដើម្បីលើកកម្ពស់ឥស្សរជនឆ្នើមថ្នាក់ជាតិភាពជាអ្នកដឹកនាំនៃវេទិកាជាអ្នកដឹកនាំអាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។

ក្នុងនោះបាននាំយកសម្ភារមួយចំនួនទៅសួរសុខទុក្ខស្រ្តីមានផ្ទៃពោះ ស្ត្រីសម្រាលកូន និងកុមារតូច ៗ ចំនួន៥០នាក់មកពី១៥ភូមិនៃសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

លោកបឹង គឹមសឹង បានបន្តថា: នាឱកាសនេះដែរ សាខាបាននាំមកនូវក្នុងម្នាក់ៗទទួលបាន÷មីជាតិ១កេសតូច, ត្រីខ១យួរ, ទឹកដោះគោឆៅ១ឡូត៍, ទឹកដោះគោខាប់២កំប៉ុង, ទឹកសណ្តែក១យួរ,នំប្រៃ១ថង់, កន្សែងពោះគោធំ១, សាប៊ូកក់សក់១ដប, ម្សៅលាបខ្លួន១ដប, និងថវិកាមួយចំនួន ៕