ដោយ : បន្ទាយ

កណ្តាល : នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ក្លិបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធាន បានដឹកនាំអ្នកសារព័ត៌មានជាង៩៦នាក់ មកពី៥៦ស្ថាប័ន ទៅទស្សនកិច្ចសារព័ត៌មានព្រលានយន្តហោះអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានថ្លែងថា : អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានស្គាល់ជាអាកាសយានដ្ឋានធំបំផុតនៅប្រទេសកម្ពុជា សាងសង់បាន៩៥% និងចំណាយទឹកប្រាក់អស់១.៦០០លានដុល្លារសរអា ហើយនឹងបើកដំណើរការក្នុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។
ក្នុងឱកាសនោះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបង្ហាញពីមោទនភាព និងចូលរួមអបអរសាទរដែលប្រទេសកម្ពុជាអាចសាងសង់អាកាសយានដ្ឋានដ៏ធំមួយ ជាពិសេសបានសាងសង់ដោយកូនខ្មែរ និងគ្រប់គ្រងដោយកូនខ្មែរផ្ទាល់ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានភាពច្របូកច្របល់៕
