ដោយ : បន្ទាយ

បន្ទាយមានជ៏យ : អនុសាខាកាកបាទក្រហមស្រុកមង្គលបូរី រួមជាមួយរដ្ឋបាលឃុំឫស្សីក្រោក កាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០២៥ បានចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសពកុមរា ណាន ឬទ្ធីសិង្ហ អាយុ ១ខួប ៣ខែ ដែលបានលង់ទឹកស្លាប់ នៅភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
មន្ត្រីក្រុមការងារបានឲ្យដឹងថា: ក្នុងនោះ អង្គភាពខាងលើក៏បាននាំនូវថវិកានិងសម្ភារស្បៀងអាហារទៅជួយក្នុងកម្មវិធីបុណ្យសពផងដែរ ៕
