ព័ត៌មានជាតិ

ត្រួតពិនិត្យ វាយតម្លៃវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងស្វ័យត្រួតពិនិត្យសិក្ខាកាមហាត់សម

ដោយ : បន្ទាយ 

បន្ទាយមានជ័យ : លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង នាយសេនាធិការ កងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារត្រួតពិនិត្យ វាយតម្លៃវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព កងរាជអាវុធហត្ថខេត្ត ។នេះបើតាមមន្ត្រីក្រុមការងារអោយដឹងនៅថ្ងៃទី២១ខែមីនា ឆ្នាំ២០២៥ ។

ក្នុងនោះដែរ កម្លាំងក៏ធ្វើការស្វ័យត្រួតពិនិត្យសិក្ខាកាមហាត់សមសម្រាប់ត្រៀមឈរផែន និងព្យុហយាត្រាដើម្បីចូលរួម: ១- ពិធីសម្ពោធសមិទ្ធផលដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និង២- ប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ( ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥ ) ។

កម្មវិធីនោះនឹងប្រារព្ធធ្វេីឡេីងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ៕