ប្រែសម្រួល៖ តារា

ក្វាឡាឡាំពួរ៖ ក្រុមហ៊ុនម៉ាឡេស៊ីអាវីយេសិនគ្រុប ដែលជាក្រុមហ៊ុនមេរបស់ម៉ាឡេស៊ីអ៊ែរឡាញ បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងទិញយន្តហោះប៊ូអ៊ីង ៧៣៧ ថ្មីចំនួន ៣០ គ្រឿង ដែលគ្រោងនឹងដឹកជញ្ជូននៅឆ្នាំ ២០៣០។
លោក អ៊ីហ្សាម អ៊ីស្ម៉ាអ៊ីល អគ្គនាយកគ្រប់គ្រងរបស់ MAG បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយថា “ការសម្រេចចិត្តជ្រើសរើសយន្តហោះទាំងនេះត្រូវបានធ្វើឡើងបន្ទាប់ពីការវាយតម្លៃយ៉ាងទូលំទូលាយ ដូចជាប្រសិទ្ធភាពប្រេងឥន្ធនៈ ចីរភាពបរិស្ថាន ប្រសិទ្ធភាពប្រតិបត្តិការ និងភាពអាចទុកចិត្តបានផ្នែកបច្ចេកទេស៕”
ប្រភព៖ រ៉យទ័រ
