ប្រែសម្រួល៖ រតនា

ជំហានបន្ទាប់សម្រាប់អ៊ុយក្រែន៖ ប្រធានាធិបតី Donald Trump បានទូរសព្ទទៅកាន់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងប្រធានាធិបតីរុស្សី Vladimir Putin នៅសប្តាហ៍នេះ ដែលក្នុងអំឡុងពេលនោះ មេដឹកនាំបរទេសទាំងពីរបានយល់ព្រមផ្អាកការវាយប្រហារលើគោលដៅថាមពល។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃការផ្អាកនេះ — ដែលមិនសូវទូលំទូលាយដូចកិច្ចព្រមព្រៀងបញ្ឈប់បាញ់រយៈពេល ៣០ ថ្ងៃ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ដែលអ៊ុយក្រែនបានយល់ព្រមកាលពីដើមខែនេះ — នៅតែមិនច្បាស់លាស់នៅឡើយ។
ការរំលាយក្រសួងអប់រំ៖ លោក Trump ត្រៀមខ្លួនចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិនៅថ្ងៃស្អែក ដើម្បីចាប់ផ្តើមដំណើរការរំលាយក្រសួងអប់រំ ដូចដែលមន្ត្រីរដ្ឋបាលពីររូបបានប្រាប់ CNN ជាជំហានដែលនឹងចាប់ផ្តើមបំពេញការសន្យាសំខាន់មួយក្នុងយុទ្ធនាការ។
ក្រសួងយុត្តិធម៌ប្រឆាំងនឹងចៅក្រមសហព័ន្ធ៖ ចៅក្រមសហព័ន្ធបានពន្យារពេលកំណត់របស់គាត់សម្រាប់ក្រសួងយុត្តិធម៌ក្នុងការផ្តល់ព័ត៌មានបន្ថែមអំពីការនិរទេសដែលរដ្ឋបាល Trump បានអនុវត្តកាលពីចុងសប្តាហ៍មុន បន្ទាប់ពីក្រសួងយុត្តិធម៌បានស្នើសុំការពន្យារពេល ហើយបានអះអាងថាចៅក្រម “បន្តវាយសេះដែលងាប់ហើយ” ដោយស្វែងរកព័ត៌មាននេះ។ សេតវិមានបាននិយាយនៅថ្ងៃនេះថា ខ្លួននឹងបន្តយុទ្ធនាការនិរទេសរបស់ខ្លួន ប៉ុន្តែគ្មានផែនការសម្រាប់ជើងហោះហើរបន្ថែមដូចជាជើងហោះហើរដែលចៅក្រមបានរារាំងនោះទេ៕
