ព័ត៌មានជាតិ

យុវជនដើម្បីវប្បធម៌ជាតិនៅបន្ទាយមានជ័យ

ដោយ : បន្ទាយ

បន្ទាយមានជ័យ :រដ្ឋបាលខេត្ត សហការនឹងមន្ទីរវប្បធម៌និងវិចិត្រសិល្ប: និស្សិត សិស្ស យុវជន មហាជនរាប់រយនាក់បានចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដែលពិធីបានធ្វើឡើងនៅក្នុងសាលប្រជុំ ធំ សាលាខេត្តនៅព្រឹកថ្ងៃទី២០ ខែមិនាឆ្នាំ២០២៥។

លោយង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសីល្បៈខេត្តបន្ទាយមានជ័យបានអោយដឹងថា : ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ស្របតាមទិសស្លោក “យុវជនដើម្បីវប្បធម៍ជាតិ ” ។

លោកយង់ តាំងកួយ បន្តថា : ទិវានេះដ៏មានសារៈសំខាន់របស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិតក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។

លោកលី សុវណ្ណារិទ្ធ អភិបាលស្តីទីខេត្តបន្ទាយមានជ័យអោយដឹងថា: ទិវាក៏ចង់លើកកម្ពស់មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គមដែល មានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន សំដៅធានាបាននូវសុខដុមរមនាសង្គមសេចក្ដីថ្លៃថ្នូរ និងកិត្យានុភាពជាតិ ដើម្បីចូលរួមកសាងកម្ពុជាជាអរិយប្រទេស.។

បើតាមលោកលី សុវណ្ណារឹទ្ធិ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានណែនាំឲ្យមន្ត្រីវប្បធម៌ និងវិចិត្រសិល្បៈសហការនឹងអាជ្ញាធរដែនដីគ្រប់រាជធានី ខេត្តត្រូវរៀបចំទិវាវប្បធម៌ជាតិ នេះអោយឧឡារឹកនិងមានសមាសភាពចម្រុះ.ពិសេសយុវជនជំនាន់ក្រោយចូលរួមកុំខាន ៕