ព័ត៌មានជាតិ

ប្រតិភូខេត្តវិញឡុងរបស់វៀតណាមទស្សនកិច្ចច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា ថៃ

ដោយ : បន្ទាយ 

បន្ទាយមានជ័យ : អង្គភាពប៉ុស្តិ៍នគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដែលជាច្រកទ្វារព្រំដែនគោកធំបង្អស់រវាងប្រទេសកម្ពុជានិងថៃ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាព្រឹក បានចាត់តាំងថ្នាក់ដឹកនាំនិងមន្ត្រីប៉ុស្តិ៍បានរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាពជូនប្រតិភូខេត្តវិញឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយឯកឧត្ដម ង្វៀន មិញយុង អនុប្រធានក្រុមប្រឹក្សាខេត្តវិញឡុង និងជាប្រធានប្រតិភូ អមដំណើរដោយលោក ជា សេងអាន នាយករងរដ្ឋបាលសាលាខេត្ត និងមន្ត្រីមុខការជាច្រើនរូបទៀត។

ប្រតិភូអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់អំពីស្ថានភាពទូទៅ និងលំហូរចេញ-ចូលភ្ញៀវទេសចរជាតិ-អន្តរជាតិនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ហើយក៏បន្តទស្សនាគោលដៅសំខាន់ៗមួយចំនួនទៀតក្នុងក្រុង ៕